រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ១៩ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ពេលនេះតារាសម្ដែងស្រស់សង្ហាលោក ព្រីន ហៅ ប៉ាវី បានជាសះស្បើយវិញហើយ ។ នេះបើយោងតាមការបញ្ជាក់ពីមិត្តជិតស្និតរបស់លោក ព្រីន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ តារាសម្ដែងលោក ព្រីន បានប្រកាសថាខ្លួនវិជ្ជមានជំងឺកូវីដ១៩ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលកោះពេជ្រ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅបណ្ដាញសង្គម ហើយក៏មានជូនពរលោកឱ្យឆាបជាសះស្បើយពីជំងឺកាចសាហាវនេះ ។
យ៉ាងណា នៅថ្ងៃទី១២ ខែកក្កដា នេះ លោក ព្រីន ហៅ ប៉ាវី ក៏បានជាសះស្បើយវិញ ក្រោយចូលសម្រាកព្យាបាលអស់រយៈពេលជិត១០ថ្ងៃ ។ ហើយបច្ចុប្បន្នលោក ព្រីន ក៏ត្រូវបានក្រុមគ្រួពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញផងដែរ ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖