តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ត្រូវបានគេមើលឃើញថា អ្នកនាង តែងតែបណ្ដុះគំនិត លើកទឹកចិត្ត ឲ្យក្មេងជំនាន់ក្រោយ ចេះថែរក្សា លើកតម្កើង ទំនៀមទម្លាប់ប្រពៃណីខ្មែរ ចេះថែរក្សា អភិរក្ស ឲ្យតម្លៃ វប្បធម៌ខ្មែរ ដូចជាឧបករណ៍ភ្លេងបុរាណ ជាដើម។
នេះជាសកម្មភាពខ្លះៗ ដែលអ្នកនាងចូលរួមចំណែកដើម្បីវប្បធម៌ខ្មែរ តែបើក្រឡេកមកមើលជីវិតឯកជនវិញនោះ អ្នកនាង កំពុងតែរស់នៅយ៉ាងមានក្ដីសុខ សុភមង្គលជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ រួមនឹងកូនប្រុសស្រី២នាក់ទៀត។
បើនិយាយដល់កូនប្រុស របស់អ្នកនាងភ្លាម ប្រិយមិត្តមួយចំនួនច្បាស់ជានឹកឃើញដល់រឿងមួយភ្លាម ប៉ុន្តែយើងមិនចង់និយាយពីរឿងអតីតកាលនោះទេ។ អ្វី ដែលយើងចង់បញ្ជាក់នោះ ពេលនេះ កូនអ្នកនាង «Skyz» បានពេញកំលោះបាត់ទៅហើយ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបថតកូនច្បងរបស់ខ្លួនជាច្រើនសន្លឹក អមដោយCaptionយ៉ាងខ្លី ថា «អីយ៉ា My son Skyz»។ ក្រោយមក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតកូននោះ អ្នកនាង បានសរសើរកូន និងធ្វើការជូនពរយ៉ាងពិសេស។
បង្ហោះភ្ជាប់ជាមួយរូបថត២សន្លឹក, អ្នកនាង ខាត់ សុឃីម បានសរសើរកូន, ជូនពរ និងហាមប្រាមដូច្នេះថា «20/10/2005/20/10/2021.. happy birthday to my sweet Skyz កូនប្រុសម្តាយទើបថ្ងៃមុនសោះ ឥឡូវ អាយុ16ឆ្នាំហើយ កំលោះហើយ My love ,អរគុណ ដែលកើតជាកូនខ្ញុំ, អរគុណ ដែលមិនដែលធ្វើឲ្យខ្ញុំពិបាកចិត្ត ជូនពរកូនប្រុសម្ដាយមានសុខភាពល្អ និងរៀនបានពូកែ ហាម មានសង្សារច្រើន A YOU OK ?»។
តាមរយៈនេះ មានការលើកឡើងពីសំណាក់អ្នកគាំទ្រដូច្នេះថា «ក្មួយSky ពិតជាគួរឲ្យស្រឡាញ់ណាស់ ជូនពរក្មួយមានសុខភាពល្អអនាគតបវររុងរឿង, បងនៅក្មេងតែបានកូនកំលោះបាត់, កូនប្រុសសង្ហាណាស់អូន, កូនកំលោះហើយ បងស្រីនៅក្មេងដដែល»៕