តារាកំប្លែង ខ្ញុង ប្រកាសបរិច្ចាគទឹកប្រាក់ពាក់កណ្ដាល ដែលបានពីសម្បុរសជនជួនដល់មន្ទីពពេទ្យគន្ធបុប្ផា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖បន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង ប្រកាសក្ស័យធន និងជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លា រួចប្រកាសសុំជំនួយពីមហាជនម្នាក់១ដុល្លា រួចមក ពេលនេះ មានរយៈពេល៣ថ្ងៃហើយ ដោយទទួលបានទឹកប្រាក់ជាង៥ ​ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការ ឡាយនៅមុខអ្នកសារព័ត៌មានជាច្រើននៅថ្ងៃនេះ អ្នកនាង ខ្ញុង បានប្រកាសដោយបើកបង្ហាញគណនីធនគាររបស់ខ្លួនជាសារធារណៈ។ រហូតមកដល់ពេលនេះ តារាកំប្លែងស្រី ខ្ញុង គឺ​ទទួលបានទឹកប្រាកចំនួ៥៦,៥៤២.៣៧ម៉ឺនដុល្លា ដែលនេះគឺជាទឹកចិត្តរបស់មហាជន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងស្រីខ្ញុង បានប្រកាសបរិច្ចាគទឹកប្រាក់ខាងលើចំនួន ៥០ភាគរយ ជួនដល់បន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាល។ ចំពោះទឹកប្រាក់នៅសល់៥០%ទៀត ស្រីខ្ញុង ក៏មិនទាន់សងទៅម្ចាស់បំណុលណាដែរដោយកំពុងស្វែងរកអ្នកជំនាញដែលអាចជួយប្រឹក្សាឲ្យនាងអាចរកដំណោះស្រាយបានពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ អ្នកនាង ខ្ញុង បានចូល​ធ្វើពាក្យបណ្តឹងមួយនៅតុលាការ ថានាងបានក្ស័យធនហើយ ដោយសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាង ពន្យាពេលរកលុយមកសងបំណុលទាំងនេះ ។ ក្នុងនោះដែរអ្នកនាងក៏បានសុំឲ្យមហាជនទាំងអស់ជួយនាងម្នាក់១ដុល្លា ដើម្បីទុកលុយនេះឲ្យកូនរស់បន្តទៀតពេលដែលនាងចូលក្នុងពន្ធធានាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារមហាជនមួយចំនួនសង្ស័យថា នាងបានប្រើប្រាស់ប្រជាប្រិយភាពបោកយកទឹកចិត្ត​ និងទឹកលុយពីសប្បុរសជន ទើបតារាកំប្លែងបានធ្វើសន្និសីទសារព័ត៌មានចុងក្រោយនេះថ្ងៃនេះ ដើម្បីបើកបង្ហាញនូវថវិកាសប្បុរសជនដែលទទួលបាន ស្រាយមន្ទិលរបស់មហាជន ព្រមទាំងសម្រេចចែករំលែកថវិកាទទួលបានចំនួន៥០%ទៅមន្ទីរពេទ្យគន្ធបុប្ផា៕ប្រភពពី​តារា​ញូស៍​ប្រភពពី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment