រាជធានីភ្នំពេញ ៖ ពិតណាស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជា បុគ្គលជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលត្រូវមនុស្សម្នាជាច្រើន ផ្ទុះការកោតសរសើរពីជីវិតពោរពេញ ដោយការតស៊ូ របស់លោកជាខ្លាំង មិនតែប៉ុណ្ណោះ បើទោះបីជា មានជំនួញច្រើនក្នុងដៃ ទ្រព្យសម្បត្តិច្រើនក្តី តែរូបលោក និងភរិយា បានប្រើជីវិតសែនសាមញ្ញ រស់នៅឆ្ងាយពីទីក្រុងទំនើប កសាងជីវិតតាមបែបវ័យចាស់ យ៉ាងសោយសុខ។
ទន្ទឹមនឹងនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍នឹង ជីវិតគូស្វាមីភរិយា រូបលោកជាខ្លាំង ទោះបី មានអាយុជ្រេរៀងខ្លួនក្តី តែរូបលោក តែងបង្ហាញក្តីស្រលាញ់ ភាពស្មោះស្ម័គ្រជាមួយនឹងភរិយា ការឲ្យតម្លៃទៅកាន់ភរិយា ខណៈលោកជំទាវ មិនចូលចិត្តការតុបតែងខ្លួន ពេញចិត្តភាពសាមញ្ញ ធម្មតាៗ។
ជាក់ស្តែងថ្មីៗនេះ ក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ៤៤ឆ្នាំ រូបលោក បានបង្ហោះសារ បង្ហើបពីក្តីស្រលាញ់រូបលោកទៅកាន់ ភរិយា ធ្វើឲ្យមហាជនក្តុកក្តួលចិត្ត ជាងនេះទៅទៀត មនុស្សគ្រប់គ្នាតែង មានមោទនភាព ដែលលោកជំទាវ អាចមានដៃគូជីវិត ជាស្វាមីស្មោះស្ម័គ្រយ៉ាងដូច្នេះ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានប្រាប់ថា ៖
សម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់៤៤ឆ្នាំនេះ ខ្ញុំពេញចិត្តរស់នៅជាមួយជំទាវពោរពេញទៅដោយ ក្លិនប្រហុក ផ្អក កង្កែបបោប ជ្រក់ទំពាំង ព្រមទាំងក្លិនម្ហូបជាច្រេីនមុខទៀត ប្រសេីជាងរស់នៅជាមួយក្លិនទឹកអប់ប្រេងម្សៅ ដែលជាគ្រឿងលម្អតែសម្បកក្រៅ បោកបញ្ឆោតអារម្មណ៍អោយឈ្លក់វង្វេង រករឿងព្រឹកល្ងាចពេលខ្លះយប់ក៏រករឿងដែរ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖