រាជធានីភ្នំពេញ ៖ ស្ទើរមិនគួរឲ្យជឿ ទើបតែឃើញ ថតរូបភាពសើចញញឹមស្រស់ប្រិមប្រិយ កាលពីប៉ុន្មានខែមុន ជាមួយកូនស្រី អ្នកនាង យុគ ចិន្តា សោះ តែពេលនេះ បែរជា ទទួលដំណឹង មរណភាពរបស់អ្នកម្តាយទៅវិញ ធ្វើឲ្យមហាជនខ្មែរ រំជួលចិត្តជាខ្លាំង។
នេះបើ តាមការបញ្ជាក់របស់ ពិធីការិនីរួមអាជីព អ្នកនាង ឌួង ហ្សូរីដា ដែលបាន បញ្ជាក់លើបណ្តាញសង្គម មុននេះបន្តិចថា ៖
១២.០៧.២០២១ : ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែន ពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃ ការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..! ម៉ាក់បង
អត់មានឈឺអីឲ្យពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់ សូមឲ្យវិញ្ញាណខណ្ឌ ម៉ាក់អ៊ុំទៅអោយបានសុខ ជាតិក្រោយសូមអោយម៉ាក់អ៊ុំ បានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំ ជា
ស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិកខ្មែរ ម្នាក់ឯង មិនឲ្យពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៍ម៉ាក់អ៊ុំមិនឲ្យកូនចៅណាមកពិបាក ជាមួយម៉ាក់អ៊ុំទៀត៕ ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖