លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងទង្វើរបស់អ្នកនាង ចោម ច័ន្ទ ដែលយកតុក្កតាធ្វើជាប្ដី ហើយបង្ហាញឲ្យមហាជនបានឃើញជាសាធារណៈនោះ។
នៅពេលនោះ លោកជំទាវ បានលើកជាសំណួរថា «ខ្ញុំបានសួរទៅប្ដីថា ខ្លួនជាសមាជិកសភាក្នុងរដ្ឋសភាជាតិមានចែងច្បាប់ឲ្យមនុស្សស្រី ឬប្រុសទិញប្រុសជ័រស្រីជ័រ មកធ្វើប្ដីឬធ្វើប្រពន្ធទេ គាត់ថាអត់មានចែងទេ ចុះក្នុងរឿងមួយនេះ? តើក្រសួងពាក់ព័ន្ធលោកជំទាវណា ឯកឧត្តមណាកាន់? គិតម៉េចបើម្ល៉ឹងៗនោះ សូមមិត្តរួមហ្វេសជួយគិតមើលថា តើសង្គមមួយនេះបើមានស្រីប្រភេទអញ្ចឹងម្នាក់បង្ហោះរឿងបែបៗនេះតើយើងគួរដោះស្រាយយ៉ាងណា?។
ក្រោយពីមានប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត រួចមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង ចោម ច័ន្ទ ក៏បានឡាយវីដេអូ ធ្វើការសុំទោស លោកជំទាវ ជាសាធារណៈ ដោយដាក់Captionថា «នាងខ្ញុំសូមឡាយសូមទោស ជំទាវមីង ហ៊ុន ស៊ីណាត និង បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅកំហុសដោយអចេតនា ចំពោះសកម្មភាពវីដេអូ ឡាយជាមួយតុក្កតាជ័រ»។
ក្រោយពីឃើញការសុំទោសនេះរួចមក លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «ល្អហើយក្មួយខុសចេះកែខ្លួនវប្បធម៌ខ្មែរសាបរលាបម្ដងបន្តិចៗ ដោយសារការលេងមិនបានគិតពីតម្លៃជាស្ត្រីសុជីវធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបុរាណយើង។ មីងស្រឡាញ់ទើបរិះគន់ដើម្បីកិត្តិយសជាស្ត្រីដូចគ្នាកុំឲ្យគេមើលងាយ»។
មុននឹងចេញវីដេអូសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត នោះ, អ្នកនាង ចោម ច័ន្ទ ក៏បានបង្ហោះសារធ្វើការសុំទោសជាសាធារណៈចំពោះមហាជនថា «នាងខ្ញុំសូមខន្តីអភ័យទោស និង សូមអធ្យាស្រ័យ នៅកំហុសខុសឆ្គង ដោយអចេតនា នៅ វីដេអូ នៅសកម្មភាពវីដេអូ live ដែលនាងខ្ញុំបាន live លើបណ្តាញសង្គមហ្វេសប៊ុក ជាមួយការលេងសើច ជាមួយ រូបតុក្កតាជ័រដោយក្នុងន័យលេងសើចសប្បាយធម្មតាៗ មិនមានចេតនាអាក្រក់នោះទេ
ប៉ុន្តែដោយសារមានការណែនាំ និង រិះគន់ក្នុងន័យស្ថាបនា ពីបងប្អូនមហាជនជាច្រើនក្នុងបណ្តាញសង្គម ទើបធ្វើអោយនាងខ្ញុំភ្ញាក់ខ្លួន និងបានដឹងពីកំហុស ដោយអចេតនា។ នាងខ្ញុំសូមសុំទោសជាសាធារណៈទៅកាន់បងប្អូន ក្នុងបណ្តាញសង្គមទាំងអស់»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖