ក្រោយពីដឹងថា ការ ដែលខ្ញុំឡាយវីដអូ ទម្លាយរឿងជំពាក់លុយគេជិត៦០ម៉ឺនដុល្លារ និងអំពាវនាវសុំជំនួយ ជាការរៀបចំរបស់លោកគ្រូ ជោគជ័យម្នាក់នោះ បានធ្វើឲ្យឧកញ៉ា ហួត ជា ឡាយវីដេអូ សម្ដែងការស្ដាយទឹកចិត្ត ដែលខំជួយ។
នៅក្នុងការឡាយវីដេអូ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឧកញ៉ា ហួត ជា បាន ដាក់Captionថា «រឿងអ្នកនាងខ្ញុង នរណាខ្លះគួរទទួលខុសត្រូវ បើដូចពាក្យលោកគ្រូ សៀវ សុផលនិយាយមែន? បងប្អូនយល់យ៉ាងណា តែសូមសសើរលោកគ្រូ1 ថ្ងៃ អាចអោយអ្នកនាងខ្ញុងបានចំណូលច្រើនដោះបំណុល»។
នៅក្នុងការឡាយនោះ ឧកញ៉ា ហួត ជា បានបញ្ជាក់ថា បើពិតដូចលោកគ្រូមានប្រសាសន៍ វាជារឿងមួយ ដែលគួរឲ្យសោកស្ដាយនូវទឹកចិត្តរបស់បងប្អូន ដែលខំវេរ២កាក់កន្លះ ៣កាក់, ខ្ញុំអស់៦៨ដុល្លារ តែអត់ស្ដាយលុយទេ តាមពិត ខ្ញុំក៏ធ្លាប់ជួបគាត់ខាងក្រៅ ហើយខ្ញុំធ្វើបុណ្យអស់ច្រើនណាស់ ប៉ុន្តែខ្ញុំស្ដាយទឹកចិត្តអ្នក១ពាន់រៀល អ្នក២ពាន់រៀល បើអញ្ចឹងមែន»។
ឧកញ៉ា បានបញ្ជាក់ថា ម្សិលមិញកុងផ្ទាល់ខ្លួនរបស់លោក សម្រាប់ធ្វើសប្បុរសធម៌ មានលុយមិនដល់១០០ដុល្លារទេ តែបើបានលុយដោយសារអញ្ចឹងមែន ជារឿងមួយ ដែលគួរឲ្យសោកស្ដាយ។ បើវាជាការពិត វាពិតជាប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើបុណ្យជាច្រើន។
ជាមួយគ្នានេះ ឧកញ៉ា ហួត ជា បានបញ្ជាក់ទៀតថា លោកត្រូវបា,ញ់ឲ្យអ្នកនាងខ្ញុង ៦៨០ តែម្សិលមិញកុងសម្រាប់ធ្វើបុណ្យលុយអត់គ្រប់ ទើបជួយបានតែ៦៨ដុល្លារ។ ដូច្នេះដើម្បីសងនូវទឹកចិត្ត ឧកញ៉ា ហួត ជា សម្រេចយកលុយ ដែលសល់ពីការជួយខ្ញុង(៦៨០-៦៨) ទៅជួយទៅមន្ទីរពេទ្យគន្ធបុប្ផា៦១២ដុល្លារ សម្រាប់ទឹកចិត្ត ដែលខកនេះ៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖