ភរិយា កែវ វាសនា ពេល​ដឹង​រឿង​ភ្លាម សម្ដែង​ការ​អាណិត ខ្ញុង តែ​មុន​នេះ ស្រាប់តែ​និយាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ម្សិលមិញ​នេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង ខ្ញុង កាត់​កេរ្តិ៍​កាត់​ខ្មាស ដាច់ចិត្ត​ឡាយ វីដេអូ​ជា​សាធារណៈ ទម្លាយ​រឿង​ខ្លួន​ជំពាក់​លុយ​គេ​សរុប​រហូតដល់​ទៅ​ជាង​៥៧​ម៉ឺន​ដុល្លារ និង​លើកដៃ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល​ដឹង​រឿងនេះ​ភ្លាមនោះ នៅ​ថ្ងៃ​ដដែល​នោះ ភរិយា​របស់​តារាចម្រៀង កែវ វាសនា អ្នកនាង លីម សុគន្ធ​ធា​រី បាន​បញ្ចេញយោបល់ ជាមួយនឹង​ការសម្ដែង​ក្ដី​អាណិត​ថា «​ធំជាងគេ​បំណុល​មាន​សែក​ដែល​អត់លុយ​ក្នុង​កុង​គឺ​ធ្ងន់ធ្ងរ​ណាស់ គាត់​ខ្ចី​គេ​គ្រប់​ទិស ទាំង​ការ​ល្មម​ទាំង​ការ​ចាក់,ក​ អាណិត​គាត់​ណាស់ ខ្ចី​គេ​ខ្លះ​6000$ ការ​ដល់​3000$ គឺ​ចាក់,ក​​គាត់​សា,ហាវ​ណាស់ ខ្ចី​ចុះ​ខ្ចី​ឡើង​ជាង​50​ម៉ឺ​ដុល្លារ ស្តាប់​គាត់​និយាយ​ហើយ​មានតែ​អាណិត​គាត់ ព្រោះ​រាល់​ការចំ​ណាយ​គាត់​ខុស​ខ្ទង់​សឹង​ទាំងស្រុង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ មាន​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ព្រោងព្រាត រឿង​លោកគ្រូ ជោគជ័យ​ម្នាក់ អះអាងថា ជា​អ្នករៀបចំ​យុទ្ធសាស្ត្រ​ដោះបំណុល​ឲ្យ​ខ្ញុង​ជាង​៥៧​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​មហាជន​ដឹង​ហើយ​ភ្ញាក់​ព្រើត​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង លោក សៀវ សុផល បាន​ឡាយ​វីដេអូ ធ្វើការ​បញ្ជាក់​ដូច្នេះ​ថា «​ថ្ងៃនេះ អ្នក​ទាំងអស់គ្នា​ច្បាស់​ជា​បានឮ​ព័ត៌មាន​ខ្ញុង គាត់​ជាប់បំណុល​ដល់ ៥៧២០០០​។ បងប្អូន​គ្រាន់តែ​អ្នកលក់​ធម្មតា​ជំពាក់​លុយ​ច្រើន តែ​ជំពាក់​លុយ​ច្រើន អត់​បាន​យកលុយ​ហ្នឹង​មករក​ស៊ី​ទេ គឺ​ដោយសារ​ភាពភ័យខ្លាចៗ អញ្ចឹង​ភាពភ័យខ្លាច ធ្វើ​ឲ្យ​យើង​ទន់ដៃទន់ជើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកគ្រូ បាន​បន្តទៀតថា ខ្ញុង ភ័យ អត់​ចេះ​ពី​របៀប​គ្រប់គ្រង​ភាពភ័យខ្លាច រហូតដល់​នាង​រកឃើញ​វ៉េបសាយ​របស់លោក ហើយក៏​មកជួប​សិស្ស​របស់លោក ហើយក៏​ធ្វើការ​ជាមួយគ្នា​ពេញ​មួយ​យប់ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​របស់គាត់ ព្រោះ​បំណុល​ភាគច្រើន មកពី​ការ​លាក់​ប្ដី លាក់​ប្រពន្ធ​។ អញ្ចឹង​អរគុណ ដែល​គាត់​បាន​ចាក​ចេញពី​បំណុល​នៅក្នុង​រយៈពេល​តែមួយ​យប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ឃើញ​ការចុះផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នោះ ភរិយា​របស់​តារាចម្រៀង​ដ៏​ល្បីឈ្មោះ លោក កែវ វាសនា បាន​ចែករំលែក​ព័ត៌មាន​ដែល​ចុះផ្សាយ​រឿង​ខាងលើ ចូលទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ ហើយ​និយាយថា «​មាន​ចឹ​ង​ទៀត​»​។
​បើទោះជា​បែបនេះ​ក្ដី នៅតែ​មានមតិ​២​ផ្ទុយគ្នា​ដដែល ដោយ​អ្នកគាំទ្រ អ្នកនាង​ខ្ញុង បានលើកឡើង​ក្រោម​ផុស​របស់​អ្នកនាង លីម សុគន្ធ​ធា​រី​ថា «​ហេតុ​អី​ចិត្ត​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ច្រណែន​គ្នា​ម្លេះ​1$​តើ​ការជួយ​ចែករំលែក​ចាំបាច់​គិត​អ្នកមាន​អ្នកក្រ​ដែរ​ឬ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្ងល់​អ្នក​ច្រណែន ខ្ញុង​ មិន​ជួយ​គាត់​ ហើយ​នៅ​ទើស​ទៀត 1$ មិន​ច្រើន​ទេ តែ​យើង​អាច​ជួយ​មនុស្ស​ម្នាក់​មិន​អោយ​ជាប់គុក និង​ស​,​ម្លា​ប់​ខ្លួន ឬ​ចង់​ឃើញ​គាត់​ស្លា​,​ប់ បើ​មិន​ជួយ​ហើយ​នៅ​ជាន់​ពន្លិច​គ្នា​ធ្វើ​អី ?, ចង់​គាត់​បោ,ក​ឬ​មិន​មែន ក៏​ស្រេច​តែ​គា​ត់​ទៅ​សំខាន់​យើង​ធ្វើ​ទាន​ដោយ​បរិសុទ្ធ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិ​មិន​គាំទ្រ​ទង្វើ​របស់​អ្នកនាង​ខ្ញុង បាន​លើក​ឡើង​ថា «​ក្បួន​ដោះ​បំណុល​គេ ស្រែកយំ​ជា​សាធារណៈ ១​ថ្ងៃ​លទ្ធផល​គឺ​ជោគជ័យ យាយ​រួម​អ្នកល្បី​ស្រាប់ ធ្វើ​អី​ក៏​លុយ​ចូល​ស្រួល​ដែរ កុំ​យាយ​រឿង​យុទ្ធសាស្ត្រ សាក​អ្នក​សាមញ្ញ ដូច​យើង​ទៅ​ស្រែក យំ​ចឹ​ង​មើល អាណា​មើល​តា​១​សេន​មិនបាន​ផង​ដឹង​ស្រួល​មិន​ស្រួល​គេ​ថា​ឯង​ឆ្កួត​ទៀត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ី​ឆ្ងាញ់​ដេក​ស្រួល​ ឡាន​ជិះ​សុទ្ធ​តែ​570​ ដេក​ម៉ាស៊ីន​ត្រជាក់​ ពេល​សង​គេ​មិន​រួច​ឲ្យ​គេ​ជួយ​ ពួក​ខ្ញុំ​ក៏​ជំពាក់​គេ​ដូចគ្នា​ តែ​ខ្ញុំ​មិន​លើកដៃ​សុំ​គេ​ទេ​សុខចិត្ត​មក​ធ្វើការ​នៅ​ប្រទេស​គេ ​បែក​កូន​បែក​ម្ដាយ​មនុស្ស​ជាទី​ស្រលាញ់​ដើម​បី​រកលុយ​សង​គេ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment