ស្របពេល អ្នកសិល្បៈមួយចំនួនសម្ដែងការអាណិតអាសូរចំពោះអ្នកនាងខ្ញុង ដោយជួយលុយជាបន្តបន្ទាប់នោះ, ស្រាប់តែមានអ្នកសិល្បៈមួយចំនួនទៀត មិនពេញចិត្តនឹងសកម្មភាព របស់អ្នកនាងខ្ញុង ដែលប្រកាសសុំជំនួយពីអ្នកគាំទ្រនោះឡើយ។
ជាក់ស្ដែង តារាកំប្លែងដ៏ល្បីឈ្មោះឈរជើងលើវិថីសិល្បៈអស់រយៈពេលជាង៤០ឆ្នាំ អ្នកនាងគ្រត បានចេញមុខប្រតិកម្មទៅនឹងអ្នកនាងខ្ញុង តាមរយៈការបង្ហោះសារ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ដោយបោះពាក្យសម្ដីថា «ខ្ញុំអើយសិល្បៈជាង ៤០ឆ្នាំហើយ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ ហ៊ឺ!!! ខូចសិល្បៈគេអស់ហើយអូន»។
តាមរយៈនេះ មានអ្នកខ្លះគាំទ្រការលើកឡើងរបស់អ្នកនាងគ្រត ក៏បញ្ចេញមតិថា «សិល្បៈជំនាន់អ្នកមីងគ្រត ពូកុយ គឺថាមានតម្លៃ និងថ្លៃថ្នូរតែជំនាន់ឥលូវនេះត្រឡប់ត្រឡិនអស់ហើយ(មួយក្ដាប់តូច), មីងគ្រតនិយាយត្រូវចិត្តក្មួយណាស់ យូរៗទៅអ្នកសិល្បៈនៅស្រុកខ្មែរ១ចំនួន ដូចអ្នកពិការអត់ដៃអត់ជើងចឹង ដើរសុំលុយគេ នេះខ្ញុំនិយាយ តែអ្នក១ចំនួនទេ, អ្នកបងនិយាយត្រូវ100%, ចប់អស់ពាក្យនិយាយ, ពិតមែនហើយបង,
ខ្ញុំគាំទ្របងនិយាយត្រូវ! សួរថា មានគិតអត់ធ្វើបែបនេះ? ឡានរាប់ម៉ឺនដុល្លារ ផ្ទះវិឡារ ដី មិនលក់សងគេទៅ ហេតុអ្វីក៏គំនិតចង់បានលុយគេដោយស្រួលៗម្ល៉េះ និយាយឲ្យចំពូកែសម្ដែង អត់ជឿបំផុតត្រង់ថា អាប្តីនោះមិនដឹងប្រពន្ធខ្ចីលុយគេ កោតតែធ្វើអញ្ចឹងទៅកើតជ្រុលហួស លក់ផ្ទះ លក់ឡាន លក់ដី សងគេអោយអស់ទៅ ហើយទៅនៅបន្ទប់ជួលគេទើបសមអាណិតបងប្អូន កុំអោយស្តាយលុយទុកជូនបងប្អូនដែលអត់ឃ្លានវិញវាប្រសើរជាងជួយមនុស្សប្រភេទនេះ»។
ចំពោះអ្នកមិនគាំទ្រ ការលើកឡើងរបស់អ្នកនាងគ្រត មួយចំនួនតូច បានបញ្ចេញយោបល់ថា «សម្ដែងមិនសម្ដែងជារឿងបុគ្គល ហេតុអីគាត់ត្រូវយករូបគេមកផុសនិយាយបែបនេះជាសាធារណៈ, កុំសើចកុំយំគេអ្នកអើយម្ដងគេម្ដងយើងណា, បើមិនជួយគាត់ទេ កុំជាន់គាត់ថែមអី, ជួយហើយសប្បាយចិត្តទើបជួយ1$ នេះមិនមែនជាលុយក្ដៅក្រហាយទេ តែធ្វើហើយក៏សប្បាយចិត្ត»៕