លោកអ្នក បានឃើញមកហើយពីភាពក្លាហានរបស់អ្នកនាងខ្ញុង ក្នុងការប្រកាសជាសាធារណៈថា ខ្លួនជំពាក់បំណុលគេរហូតដល់ទៅជាង៥៧ម៉ឺនដុល្លារ និងអំពាវនាវសុំជំនួយពីអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើការដោះបំណុលដ៏ច្រើននេះ។
ទោះយ៉ាងណា ភ្លាមៗនោះ យើងមិនដឹងថា តើអ្នកណាម្នាក់ ជាអ្នកនៅពីក្រោយរឿងនេះនោះទេ។ ប៉ុន្តែ ពេលនេះ គ្រូជោគជ័យម្នាក់ បានចេញមុខអះអាងថា ជាអ្នករៀបយុទ្ធសាស្ត្រដោះបំណុលអោយ អ្នកនាងខ្ញុង ធ្វើឲ្យនាង អាចដោះបំណុលនេះ ក្នុងរយៈពេលត្រឹម១យប់ប៉ុណ្ណោះ។
ជាក់ស្ដែង លោក សៀវ សុផល ដែលជាគ្រូជោគជ័យម្នាក់ បានធ្វើការបញ្ជាក់ដូច្នេះថា «ថ្ងៃនេះ អ្នកទាំងអស់គ្នាច្បាស់ជាបានឮព័ត៌មានខ្ញុង គាត់ជាប់បំណុលដល់ ៥៧២០០០។ បងប្អូនគ្រាន់តែអ្នកលក់ធម្មតាជំពាក់លុយច្រើន តែជំពាក់លុយច្រើន អត់បានយកលុយហ្នឹងមករកស៊ីទេ គឺដោយសារភាពភ័យខ្លាចៗ អញ្ចឹងភាពភ័យខ្លាច ធ្វើឲ្យយើងទន់ដៃទន់ជើង។
លោកគ្រូ បានបន្តទៀតថា ខ្ញុង ភ័យ អត់ចេះពីរបៀបគ្រប់គ្រងភាពភ័យខ្លាច រហូតដល់នាងរកឃើញវ៉េបសាយរបស់លោក ហើយក៏មកជួបសិស្សរបស់លោក ហើយក៏ធ្វើការជាមួយគ្នាពេញមួយយប់ ដើម្បីរកឲ្យឃើញនូវបញ្ហារបស់គាត់ ព្រោះបំណុលភាគច្រើន មកពីការលាក់ប្ដី លាក់ប្រពន្ធ។ អញ្ចឹងអរគុណ ដែលគាត់បានចាកចេញពីបំណុលនៅក្នុងរយៈពេលតែមួយយប់។
ក្រោយពីលោកគ្រូ ជោគជ័យខាងលើ ធ្វើការអះអាងបែបនេះរួចមក រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ គេមិនទាន់ឃើញ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាងខ្ញុង ចេញមុខប្រតិកម្ម ឬទទួលស្គាល់ការអះអាងនេះនៅឡើយនោះទេ។ បើមានការបកស្រាយណាមួយទៀតនោះ យើងនឹងផ្សាយជូនបន្ត។
គួរបញ្ជាក់ថា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ , តារាស្រីសម្បូរវោរហាស័ព្ទ អ្នកនាងខ្ញុង បានឡាយវីដេអូ ភ្ជាប់ជាមួយCaptionថា «នាងខ្ញុំពិតជាបានខ្ចីបំ,ណុលម្ចាស់បំណុ,លជាច្រើន ទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់,ពន្ធ,នាគារ ដែលមូលហេ,តុមិនមានប្រាក់សងម្ចាស់បំណុ,លតទៅទៀតទេ» ។
ខ្ញុង បានរៀបរាប់ ជាមួយនឹងការលើកដៃសំពេះ,អង្វរ,ករថា «ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធ,នាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុ,គ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»។
បន្ថែមលើនេះនៅ ក្នុងការឡាយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ខ្ញុង បានរៀបរាប់ឱ្យដឹងទៀតថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលខ្លួនបានបៀមទុក្ខមិនហ៊ាននិយាយប្រាប់អ្នកណា សូម្បីតែស្វាមីរបស់នាង។ នាងបានជំពាក់បំពុលគេចំនួន ៥៧២,០០០ដុល្លារ និងត្រូវររងការគំ,រាមកំ,ហែងបង្ហោះរូបបង្ខូចកេរ្ដិ៍ឈ្មោះពីសំណាក់ម្ចាស់បំ,ណុល ទាំងជនជាតិចិន និងជនជាតិខ្មែរ។
ខ្ញុងបន្តថា ប៉ុន្តែដោយសារការស្រលាញ់អាណិតកូនៗទាំងពីររបស់នាង នាងក៏បានអង្វរករម្ចាស់បំ,ណុលឱ្យអនុគ្រោះខ្លះ និងខំប្រឹងរកលុយពីនេះពីនោះមកដោះស្រាយខ្លះ រក្សាកេរ្ដ៍ឈ្មោះមួយពេលៗ ដើម្បីបានបន្តអាជីពសិល្បៈ។
អ្នកនាង បន្តថា បើទោះជាយ៉ាងណាពេលនេះ នាងអស់លទ្ធភាពក្នុងការរកប្រាក់មកសងម្ចាស់បំណុលបន្តទៀតហើយ ហើយនាងក៏បានដឹងច្បាស់ដែរថា នាងអាចនឹងជាប់,ពន្ធធ,នាគារ ព្រោះតែម្ចាស់បំណុលមួយចំនួន មិនព្រមអនុគ្រោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖