រាជធានីភ្នំពេញ៖ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុ ឈានដល់ជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារយ៉ាងណាក៏ដោយ ប៉ុន្តែនាយ កៃដរ ជាស្វាមីនៅតែអនុគ្រោះដល់ភរិយា និងគាំទ្រនាងជានិច្ច ដោយសុំតែម្យ៉ាង គឺកុំឲ្យតារាកំប្លែង ស្រីញ៉ុង គិតខ្លីដូចពេលកន្លងមក។
នាយ កៃដរ ជាស្វាមីបានអះអាងថា រឿងបានកើតឡើងហើយ ទោះបីជាដាក់ការស្ដីបន្ទោសក៏មិនបានអ្វីមកវិញដែរ ដូច្នេះមានតែការរួមដៃគ្នាដោះស្រាយបញ្ហាបំណុលនេះប៉ុណ្ណោះ និងសុំកុំឲ្យភរិយារបស់ខ្លួនគិតខ្លីឲ្យសោះ ព្រោះអាណិតកូនៗដែលពួកគេនៅតូច។
ក្រោយពីបញ្ហានេះត្រូវទម្លាយអ្នកនាង ខ្ញុង ក៏បានធ្វើការសំពះអរគុណទៅកាន់ស្វាមី ដែលមិនប្រកាន់ទោស នៅតែមានចិត្តអាណិត មេត្តា ស្រលាញ់ និងនៅក្បែរូបនាងគ្រប់ពេលមានបញ្ហា មិនបោះបង់នាងចោលនៅក្នុងគ្រាលំបាកនេះ ហើយមិនខឹងសម្បារ ក្រោយដឹងរឿងនេះ។
ជាចុងក្រោយអ្នកនាង ខ្ញុង ក៏សូមអរគុណមហាជនទាំងដែលស្រលាញ់គាំទ្រ ហើយតែងតែជួននាង ហើយក្នុងពេលនេះនាងទទួលបានភាពកក់ក្តៅឡើងវិញខ្លះៗហើយដែរ បន្ទាប់ពីដឹងថា មានសម្បុរសជនជាច្រើនបានសហការគ្នាជួនដល់រូបនាង ដើម្បីបន្តដំណើររកស៊ីបន្តទៀត ដើម្បីដោះបំណុលទៅតាមលទ្ធភាព។
ជាមួយគ្នានេះដែរ លោក កៃដ ដែលត្រូវជាស្វាមីរបស់ អ្នកនាង ខ្ញុង ក៏បានបញ្ជាក់ថា ក្នុងនាមរូបលោក ជាប្តីនិងជាមេគ្រូសារ មួយប្រសិនបើ ជួនវិប្បត្តិដូចជារូបលោក ត្រូវតែរកដំណោះស្រាយ ត្រូវតែមានការអាព្យាស្រ័យឲ្យបានខ្ពស់ ក្នុងនោះដែរលោក កៃដរ ក៏បានសំណុំពរ ដល់បងប្អួនដែលជាប្តី ប្រសិនជួនរឿងដូចលោក ត្រូវមានព្រុំវិហា ធម៌ និងចេះអាព្យាស្រ័ឲ្យប្រពន្ធ និងរកដំណោះស្រាយ កុំបោះបង់គាត់ចោល ពេលជួបបញ្ហាបែបនេះ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖