ចិត្តបុណ្យណាស់​! ថៅកែ​ហាង​ម៉ូតូ «​ប្រាក់ ស​ម្ប​តិ្ត​» ប្រកាស​មិន​យកលុយ ដែល​ខ្ញុង ជំពាក់​ហើយ ថែមទាំង​ជួយ​ថវិកា​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ បាន​ដាច់ចិត្ត​ឡាយ​វីដេអូ ទម្លាយ​រឿង​ខ្លួន​ជំពាក់​បំណុល​គេ​សរុប រហូតដល់​ទៅជា​ង​៥៧​ម៉ឺន​ដុល្លារ ធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល​ជាមួយ​ខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយនឹង​ការទម្លាយ​នូវ​រឿង​ជំពាក់​គេ​នេះដែរ តារា​កំប្លែង​ដ៏​ល្បី​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ខ្លួន អាច​នឹង​ជាប់ពន្ធ​ធនាគារ​ថែមទៀត​ផង ព្រោះ​អស់​លទ្ធភាព​ក្នុងការ​រកលុយ​មក​ស​ង​ម្ចាស់បំណុល​។ ទោះយ៉ាងណា ដោយ​ក្ដី​អាណិតកូន​ទាំង​២​នាក់​នោះ នាង​ក៏​ដាច់ចិត្ត​លើកដៃ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ថៅកែ​ហាង​ម៉ូតូ «​ប្រាក់ ស​ម្ប​តិ្ត​» បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​មិន​យកលុយ ដែល​អ្នកនាង​ខ្ញុង ជំពាក់​ខ្លួន ហើយ​ថែមទាំង​ជួយ​លុយ​នាង​ថែម​ចំនួន​៥០០​ដុល្លារ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​អ្នកនាង​ខ្ញុង និង​លុយ ដែល​ផ្ញើ​រួចរាល់​រាល់​តាម​ABA​នោះ ម្ចាស់​ចិត្ត​ចិត្តធម៌​ខាងលើ បាន​ប្រកាស​ថា «​ប្អូន​សូម​ចូល​រួមចំណែក​ជួយ​បង​500$​ ហើយ​លុយ​ដែលបង​នៅ​ខ្វះ​ប្អូន 2400$​ប្អូន​មិន​យក​ពី​បង​ទេ យើង​គួរ​ជួយ​អ្នក​ទីទាល់ក្រ​ពិតមែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​គាត់​ទឹក​ដល់​ច្រមុះ​ហើយឃើញ នឹង​ភ្នែក អ្នកណា​ចង់​បែបនេះ​ព្រះ​អើយ​ មនុស្ស​ម្នាក់ ​ដែល​តែងតែ​ធ្វើ​អោយ​យើង​សើច​​ស៊ូ​ៗ​ណា​បងស្រី​គោរព​ភាព​ក្លាហាន ទទួលស្គាល់​ការពិត​របស់​បង​ តស៊ូ​បន្ត​ណា​បង យ៉ាងណា​ក៏​សុំ​ជា​កម្លាំងចិត្ត​ដល់​គាត់ ​លើក​​ទឹកចិត្ត​គាត់​កុំ​ជេរ​ថា​គាត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​លើក​សរសើរ​ទឹកចិត្ត​ម្ចាស់​ហាង​ខាងលើ ក្នុង​នោះ ពួកគេ លើក​ឡើង​ថា «​ទឹកចិត្ត​បង​ពិតជា​ល្អ​ប្រពៃ គ្មាន​អ្វី​កាត់ថ្លៃ​បាន​យោគយល់​ដល់​អ្នក​ទីទាល់ ​ចេះ​អត់ឱន​ជួយ​គ្នា​គ្រា​លំបាក សូម​កោត​សរសើរ​បង​ដោយ​ស្មោះ មនុស្ស​យើង​គ្មាន​​​អ្នកណា​ល្អឥតខ្ចោះ​ទេ ម្នាក់ៗ​សុទ្ធ​តែ​មាន​បញ្ហា​ត្រូវ​ដោះ​រៀង​ៗ​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​តិច​និង​ច្រើន​អោយតែ​យើងស្មោះត្រង់​និង​សុចរិត ​ទោះ​បាត់បង់​កិត្តិយស​ចេះ​ទទួលស្គាល់​កំហុស ក៏​ទទួល​បាន​ឱកាស​ការ​អាណិត​គោរព​ពី​អ្នកផង ជា​ការ​ពិត​ណាស់​បង​ខ្ញុង​ជា​មនុស្ស​ម្នាក់​ ដែល​តែងតែ​អោយ​យើង​ទទួលបាន​នូវ​សំណើច ខ្ញុំ​ផ្តល់​កម្លាំងចិត្ត​ដល់​គាត់​ដូចគ្នា យល់ស្រប​ទឹកចិត្ត​ប្រពៃ​ថ្លៃថ្លា​របស់​បងស្រី​ពេជ្រ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1$​របស់​ជនរួមជាតិ​ ពិតជា​មានតម្លៃ​សម្រាប់​គាត់​ណាស់ ប្រសិនបើ​ពួក​យើង​បើក​ចិត្ត​អោយ​ទូលាយ​ខ្ញុំ​ជឿថា ​គាត់​នឹង​អាច​ឆ្លង​ផុត​រឿង​ដ៏​អាក្រក់​មួយ​បាន​។ សូម​អរគុណ​ចំពោះ​ទឹកចិត្ត​អ្នក​ ដែល​បាន​ជួយ​គាត់​ផ​, អគុណ​ជំនួស​គាត់​. ពិតជា​មាន​ទឹក​ចិត្តល្អ​មែន​, ទឹកចិត្ត​ល្អ​ណាស់​បង​, អគុណ​សម្រាប់​ទឹកចិត្ត​ដល់​ល្អ​មួយ​នេះ​បង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment