សិល្បករនិងមហាជនសម្ដែងការអាណិតអាសូរនាងខ្ញុងដោយខំរៃអង្គាសថវិការជួយនាងក្រោយជំពាក់បំណុលជិត៦០ម៉ឺនដុល្លារ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បករ និងមហាជនជាសប្បុរសជន ដែលជា​អ្នក​ប្រើ​បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើន ​កំពុងតែ​ខ្នះ​ខ្នែងរៃ​អង្គាសថវិការបន្តិចបន្តួច ដើម្បី​​​ជួយដល់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ស្រីខ្ញុង បន្ទាប់ពីនាង​បាន​ប្រ​កាស​ធ្លាក់ខ្លួនដល់ចំណុចសូន្យ និងជំពាក់បំណុលជិត៦០ម៉ឺនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះរួមមាន ទំព័រហ្វេសប៊ុក Pich Pich Shop ដែលគេស្គាល់ថា ជាម្ចាស់​ហាង​លក់ម៉ូតូ ប្រាក់ សម្បត្តិ បានប្រកាសឧបត្ថម្ភដល់អ្នកនាង ខ្ញុង ចំនួន៥០០ដុល្លារ និងលើកលែង​​ថ្លៃ​ជំពាក់ ២,៤០០ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ ក៏មានសិល្បកសិល្បការិនីជាច្រើនរូបដូចជា តារា​ចម្រៀង​ហង្សា​មាស​អ្នកនាង ពេជ្រ សូលីកា, តារាសម្ដែង នី មុន្នីនាថ, ឌុច លីដា, លោក ជី ដេវីត និងតារាចម្រៀង​តារា​សម្ដែង​​ជា​ច្រើន​​​រូបទៀត ក៏បានអំពាវនាវនៅ​លើបណ្ដាញ​សង្គម  និងខ្នះខ្នែង​ជួយ​សម្រាល​​ទុក្ខលំបាករបស់​ប្ដីប្រពន្ធតារាកំប្លែងទាំងពីររូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នៅមុននេះបន្តិចមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារា​កំប្លែង​ល្បី​ឈ្មោះអ្នកនាង ស្រេង សុកាន់ណា ហៅ ខ្ញុង បានប្រកាសថា ខ្លួនក្ស័យធន ក្រោយជំពាក់​បំណុល​ជាង៥៧ម៉ឺនដុល្លារ  និងបានដើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បំណងទៅដាក់ពាក្យបណ្ដឹងខ្លួនឯង ខណៈក៏មានម្ចាស់បំណុលមួយចំនួនបានគម្រាមប្ដឹងនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គោលបំណងសំខាន់របស់តារាកំប្លែងរូបនេះ គឺចង់អះអាងនៅខាងមុខសាលាដំបូងបញ្ជាក់ពីជំហររបស់នាងក្នុងការសងប្រាក់គ្រប់ចំនួន ទៅដល់ម្ចាស់បំណុលទាំងអស់ ដោយសុំឲ្យម្ចាស់បំណុលទាំងនោះយោគយល់លើកលែងការប្រាក់ និងទុកពេលឲ្យនាង ដើម្បីរកប្រាក់យកទៅសងគ្រប់ចំនួន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនតារាស្រីសម្បូរវោរហាស័ព្ទរូបនេះ បានអះអាងថា ខ្លួនអាចនឹងជាប់ពន្ធធនាគារថែមទៀតផង ព្រោះពេលនេះនាងអស់លទ្ធភាពក្នុង​ការ​រក​លុយមកសងម្ចាស់បំណុល ។

ដោយអ្នកនាង ខ្ញុង បានសរសេរថា៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើន ទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់​មកសង​បំណុល​តទៅទៀតហើយ ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែល មូលហេតុមិនមាន​ប្រាក់​សង​ម្ចាស់បំណុលតទៅទៀតទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះបញ្ជាក់ក្នុងការឡាយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ខ្ញុង បានរៀប​រាប់​ឱ្យដឹងទៀតថា អស់​រយៈពេលជាង៣ឆ្នាំមកហើយ ដែលខ្លួនបានបៀម​ទុក្ខមិន​ហ៊ាន​និយាយ​ប្រាប់អ្នកណា សូម្បីតែស្វាមីរបស់នាង ។ នាង​បានជំពាក់បំណុលគេជាង៥៧ម៉ឺនដុល្លារ និង​ត្រូវររងការគំរាមកំហែង​បង្ហោះ​រូបបង្ខូចកេរ្ដិ៍ឈ្មោះពីសំណាក់ម្ចាស់បំណុល ទាំងជនជាតិចិន និងខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយសារការស្រលាញ់អាណិតកូនៗទាំងពីររបស់នាង នាងក៏បានអង្វរកម្ចាស់​បំ​ណុល​ឱ្យអនុគ្រោះខ្លះ និងខំប្រឹងរកលុយពីនេះពីនោះមកដោះស្រាយខ្លះ រក្សាកេរ្ដ៍ឈ្មោះ​មួយពេលៗ ដើម្បីបានបន្តអាជីពសិល្បៈ ។

បើទោះជាយ៉ាងណា ពេលនេះនាងអស់លទ្ធភាពក្នុងការរកប្រាក់​មកសងម្ចាស់​បំណុល​បន្តទៀតហើយ ហើយនាងអាចនឹងជាប់ពន្ធធនាគារថែមទៀតផង ប្រសិនបើម្ចាស់​បំណុលមួយចំនួនមិនអនុគ្រោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment