លោកអ្នក បានជ្រាបរួចមកហើយថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង បានឡាយវីដេអូ ទម្លាយរឿងខ្លួនជំពាក់បំណុលគេរហូតដល់ទៅជាង៥៧ម៉ឺនដុល្លារឯណោះ ព្រមទាំងអំពាវនាវសុំជំនួយពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ក្រោយអ្នកតារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ ដាច់ចិត្តលើកដៃសុំជំនួយនោះ ស្រាប់តែ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ តារាសម្ដែង លោក សាវិន ហ្វីលីព បានបង្ហោះសារយ៉ាងចាក់ដោតថា «ហេតុអ្វីបានជាតារាខ្មែរជៀសមិនផុតពីលើកដៃសុំលុយគេចឹង?តម្លៃអ្នកសិល្បៈបន្តអាប់អោន BeYourself !»។
តាមរយៈនេះ មានមតិមួយចំនួន បានគាំទ្រសម្ដីលោក សាវីន ហ្វីលីព ហើយលើកឡើងថា «ត្រឹមត្រូវពូម្យ៉ាងដែរ អ្នកជំពាក់លុយគេនៅផ្ទះវិឡារជិះឡាន 570 ពាក់មាសពាក់ពេជ្រកែវកង ចំណែកឯអ្នកចិត្តបុណ្យវិញ ជួយម្នាក់1$ភាគច្រើនអ្នករត់កង់បីនៅផ្ទះជួលគេ រកមួយថ្ងៃស៊ីមួយថ្ងៃ, ត្រូវចិត្តណាស់លោកពូ អោយតែតារាអាចសុំគេបានស្រួលៗ ចឹងម៉ង ។ មិនយល់សោះ,
គំរូជាសញ្ញាមិនល្អ មានមនុស្សច្រើននាក់លំបាក ហើយគេជាតារា តែមិនឃើញលាដៃសុំផង, ពេលមានលុយសប្បាយហ៊ឺហា ពេលអត់អាងលើកដៃសំពះ, វាជាទម្លាប់ទៅហើយ, ហឹម មនុស្សណាក៏ទាល់ មនុស្សណាក៏លំបាក គាត់តារាគាត់សុំគេចេះតែបានហើយ ចុះអ្នកក្រីក្រអ្នកលំបាកជាងគាត់តើទៅសុំអ្នកណាបាន»។
ផ្ទុយនឹងការលើកឡើងខាងលើនេះ មតិមួយចំនួនទៀត បានយល់ពីស្ថានភាពអ្នកនាងខ្ញុង ហើយបញ្ចេញយោបល់ដូច្នេះថា «មិននឹកស្មានបងហ៊ានិយាយបែបនឹងទេ បងមានតាមដានពីដើមដល់ចប់ទេ សោកស្តាយពេលឮបងប្រុសនិយាយបែបនឹង ខ្ញុំមិនមែនអ្នកសិល្បៈខ្ញុំក៏អាណិតគាត់ចុះបងជានាក់សិល្បៈដូចគ្នាហេតុអីនិយាយបែបនេះ,
សម្រាប់ខ្ញុំមិនថាអីទេលោកពូ ព្រោះពេលខ្លះគាត់មិនមានជម្រើសទៅហើយ តែបងគាត់សុំប៉ុណ្ណឹងបើយើងអាចជួយបានក៏ជួយ តែបើមិនជួយទេ ក៏មិនអី តែអ្នកខ្លះវិញមិនជួយហើយបែរឌឺដងឱ្យ ហើយជេរគាត់ទៅវិញហ៊ឹមជីវិត និងវាសនាមនុស្ស មើលមិនឃើញទេ អ្នកសិល្បៈមិនខុស, សុំគេល្អហើយណាលោកម្ចាស់កុំអោយតែយើងទៅលួ,ចឆ,ក់ឬបង្ខំគេ ប្ល,ន់គេនោះទើបមិនល្អ គេស្រឡាញ់យើងគេអោយ ជារឿងត្រឹមត្រូវ ជាសិល្បៈនៃការចែករំលែកណាលោកម្ចាស់,
គួរបញ្ជាក់ថា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ , តារាស្រីសម្បូរវោរហាស័ព្ទ អ្នកនាងខ្ញុង បានឡាយវីដេអូ ភ្ជាប់ជាមួយCaptionថា «នាងខ្ញុំពិតជាបានខ្ចីបំ,ណុលម្ចាស់បំណុ,លជាច្រើន ទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់,ពន្ធ,នាគារ ដែលមូលហេ,តុមិនមានប្រាក់សងម្ចាស់បំណុ,លតទៅទៀតទេ» ។
ខ្ញុង បានរៀបរាប់ ជាមួយនឹងការលើកដៃសំពេះ,អង្វរ,ករថា «ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធ,នាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុ,គ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»។
បន្ថែមលើនេះនៅ ក្នុងការឡាយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ខ្ញុង បានរៀបរាប់ឱ្យដឹងទៀតថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលខ្លួនបានបៀមទុក្ខមិនហ៊ាននិយាយប្រាប់អ្នកណា សូម្បីតែស្វាមីរបស់នាង។ នាងបានជំពាក់បំពុលគេចំនួន ៥៧២,០០០ដុល្លារ និងត្រូវររងការគំ,រាមកំ,ហែងបង្ហោះរូបបង្ខូចកេរ្ដិ៍ឈ្មោះពីសំណាក់ម្ចាស់បំ,ណុល ទាំងជនជាតិចិន និងជនជាតិខ្មែរ។
ខ្ញុងបន្តថា ប៉ុន្តែដោយសារការស្រលាញ់អាណិតកូនៗទាំងពីររបស់នាង នាងក៏បានអង្វរករម្ចាស់បំ,ណុលឱ្យអនុគ្រោះខ្លះ និងខំប្រឹងរកលុយពីនេះពីនោះមកដោះស្រាយខ្លះ រក្សាកេរ្ដ៍ឈ្មោះមួយពេលៗ ដើម្បីបានបន្តអាជីពសិល្បៈ។
‘
អ្នកនាង បន្តថា បើទោះជាយ៉ាងណាពេលនេះ នាងអស់លទ្ធភាពក្នុងការរកប្រាក់មកសងម្ចាស់បំណុលបន្តទៀតហើយ ហើយនាងក៏បានដឹងច្បាស់ដែរថា នាងអាចនឹងជាប់,ពន្ធធ,នាគារ ព្រោះតែម្ចាស់បំណុលមួយចំនួន មិនព្រមអនុគ្រោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖