ភាគ​បញ្ចប់! ស្នេហា​ Love Riya ​និង​​​ ដែន សូនី ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ រហូត​ពួកគេ ​ប្រកាស​ជំហររៀង​ៗខ្លួន​ថា…(មាន​វីដេអូ)​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បែកបាក់​គ្នា​ជាមួយ​អ្នកនាង​Love Riya​នោះ កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២១ លោក ដែន សូ​នី បាន​ឡាយ​វីដេអូ សុំ​បញ្ចប់​រឿង​ជាមួយ​អ្នកនាង​Love Riya ឈប់​និយាយ​ពី​ហែកហួរ​គ្នា​ទៀត ហើយក៏​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​ឈប់​សួរនាំ​ពី​លោក​នៅ​ក្នុង​ការ​ឡាយ​របស់​អ្នកនាង​Love Riya​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា ទន្ទឹម​នឹង​ការ​សុំ​បញ្ចប់​រឿង​នេះ​ដែរ លោក​ក៏​ឆ្លៀត​បកស្រាយ​នូវ​ចំណុច​ជាច្រើន ដែល​អ្នកនាង Love Riya​ធ្លាប់​លើកឡើង​កន្លងមក ពាក់ព័ន្ធ​រឿង​កូន​, ពាក់ព័ន្ធ​នឹង​ទំនួល​ខុសត្រូវ​, ពាក់ព័ន្ធ​នឹង​កាមេរ៉ា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ភាព​ទំនួល​ខុសត្រូវ លោក​ដែន សូ​នី បាន​លើកឡើងថា រាល់ថ្ងៃ​លោក​អត់​មាន​យកលុយ​គាត់​មក​ចាយ​ទេ​, បើ​អត់​មានការ​ងារ​អ្វី​ធ្វើ អត់​មាន​មុខរបរ លោក​ទៅ​លាដៃ​សុំ​អ្នកណា​គេ​, អាយុ​ខ្លួន​៣០​ជាង​ហើយ តើ​លោក​ទៅ​លាដៃ​សុំ​គេ​មែន លាដៃ​សុំ​អ្នកណា​គេ បើ​អត់​មានការ​ងារ អត់​មាន​មុខរបរ ខ្លួន​មាន​លុយ​ឯណា​ចាយ បាន​លុយ​ឯណា​បើក​ឲ្យ​បុគ្គលិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​កូន លោក សូ​នី បញ្ជាក់ថា ពេលខ្លះ​ខ្លួន​នឹក​កូន ក៏​មិន​ហ៊ាន​ទៅ​ជួប​ដែរ ព្រោះ​ខ្លាច​អ្នកនាង​Love Riya​ខឹង​។ ពេល​មួយ​លោក​ឃើញ​Love Riya​មាន​អារម្មណ៍ល្អ ក៏​យក​ទូរ​សព្ទ មក​បង្ហាញមុខ​កូន​របស់លោក​ឲ្យ​ឃើញ ស្រាប់តែ​គេ​និយាយថា កូន​ហ្នឹង​អត់​អំណោយទាន​ទេ កុំ​យកមក​ជួប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿង​កាមេរ៉ា លោក ដែន សូ​នី បាន​បញ្ជាក់​ថា បើ​កាមេរ៉ា វីដេអូ តិច​ជាង​លោក​ទេ​, កាមេរ៉ា គ្រាន់តែ​សកម្មភាព​លោក​ដើរចេញ​ដើរចូល​និយាយ​ជាមួយ​គាត់​ទេ តែ​សកម្មភាព ដែល​គាត់​ចូល​មក​ផ្ទះ​លោក ធ្វើ​អ្វី​នៅ​ក្នុង​ផ្ទះ​លោក​, លោក​នៅ​មាន​ទាំងអស់​។ តែ​លោក​នឹក​ឃើញ​ថា មាន​អនុស្សាវរីយ៍​ជាមួយគ្នា​ភ្លាមៗ​ពេក លោក​អត់​ចង់​បង្ហាញ សុទ្ធចិត្ត​ឲ្យ​គាត់​ត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល លោក​ដែន សូ​នី កំពុង​បកស្រាយ​នេះ បានធ្វើ​ឲ្យ​អ្នកនាង​Love Riya ទប់ចិត្ត​មិនបាន ក៏​ឡាយ​វីដេអូ តប​ទៅវិញ ថា មនុស្ស​មុខ​ក្រាស់ នៅតែ​និយាយ​ពី​អ្នកនាង និយាយ​ឥត​ឈប់ ហើយពី​ដើមឡើយ អ្នកនាង និយាយ​ពី​គេ​មុន​មែន​? ពីមុន​មែន តែ​សង្គម​ឥឡូវ​គេ​ស្អប់​ណាស់​រឿង​ឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​អ្នកគាំទ្រ​ម្នាក់​លើកឡើងថា «​ឈប់​យក​ទៅ​បង​យ៉ា ​មនុស្ស​អញ្ចឹង​» ស្រាប់តែ​អ្នកនាង​Love Riya​តប​ថា «​បង​មិន​យក​ទៀត​ទេ ព្រោះ​ដឹង​តែ​បង​មិន​យក​ហ្នឹងហើយ​, ថ្ងៃមុន​បង​ថា តែ​មក​រញ៉េរញ៉ៃ​ទៀត ហៅ​ប៉ូលិស​មក​ចាប់ បាន​ទៅ​ហ្នឹង ខឹង​ខ្ញុំ​ហ្នឹង ហើយ​ថា ​ខ្ញុំ​ហ្នឹង​អ្នកណា​គេ​ចាក់​ត្រចៀក​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បានបញ្ជាក់​ជំហរ​ថា «​ខ្ញុំ​ប្រាប់​បងប្អូន​ជា​សាធារណៈ​ថា អត់​មាន​អ្នកណា​គេ​ចាក់​ត្រចៀក​ខ្ញុំ​ទេ ហើយ​ម្នាក់​ហ្នឹង​ឡាយ ក៏​ខ្ញុំ​អត់​ចង់​ចូល​ស្ដាប់​ដែរ កុំ​តែ​ហ្វេ​ន​មក​ខំ​មិន​ប្រាប់​ខ្ញុំ​ថា ម្នាក់​ហ្នឹង​ឡាយ​និយាយ​ដើម​បង​ឯង​ទៀត បាន​ខ្ញុំ​ចូល​ទៅ​ស្ដាប់​បន្តិច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ អ្នកនាង Love Riay បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ថា អារម្មណ៍ ដែល​អ្នកនាង មិនអាច​យក​ម្នាក់​ហ្នឹង​វិញ​បាន វា​កើតមាន​យូរហើយ គ្រាន់តែ​រាល់ដង​អ្នកនាង​ចាញ់​ការ​អង្វរ​របស់​គេ តែ​ពេលនេះ ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ។ បើ​មិន​ចប់​មែនទែន​ទេ មានតែ​លេង​ធម៌​ក្ដៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​កត់សម្គាល់​ឃើញថា នៅក្នុង​ការ​ឡាយ​របស់​អ្នក​ទាំង​២ មាន​គោលបំណង​រួម​មួយ ឈប់​ឲ្យ​លើក​យក​រឿង​ពាក់ព័ន្ធ​នឹង​គ្នា​ទៅ​និយាយ​តទៅទៀត​។ ជាក់ស្ដែង​ក្នុង​ចំណុច​មួយ លោក​សូ​នី​ ស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​ឈប់​សួរនាំ​ពី​លោក​នៅ​ក្នុង​ការ​ឡាយ​របស់​អ្នកនាង​Love Riya​ទៀត បើ​មាន​និស្ស័យ​ក៏​បន្ត​ជាមួយគ្នា បើ​អស់​និស្ស័យ ចប់​គ្នា​ត្រឹម​ណាស់ ឈប់​និយាយ​ពី​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកនាង Love Riya​ ក៏បាន​លើកឡើង​មុន​ពេល​បែក​គ្នា​ថា បើ​ចប់​គ្នា សូម​ចប់​ដោយ​សន្តិវិធី កុំ​និយាយ​ហែកហួរ​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក នាំ​តែ​គេ​ធុញ គេ​ជេរ រឿង​វា​ដដែលៗ។ ដូច្នេះ​សង្ឃឹម​ថា ពួកគេ នឹង​បញ្ចប់​គ្នា​ដោយ​សន្តិវិធី ចាប់ពី​ថ្ងៃនេះ​តទៅ៕ សូម​ទស្សនា វីដេអូ ការបកស្រាយ​របស់​ពួកគេ ទាំង​២​នាក់​ដូចខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Related posts

Leave a Comment