តាមពិតចឹងសោះ​! ស្ងាត់ៗ គង់ ចាន់​ស្រីមុំ និង​ស្វាមី រៀបចំ​ពិធី​រាម​ខ្នើយ នៅ​វត្ត ស្រាប់តែ​មានការ​វែកញែក​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកនាង គង់ ចាន់​ស្រីមុំ និង​លោក​គឹម សីហា បាន​ចូល​រោងការ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ ក្រោម​ទឹកមុខ​រំភើប​រីករាយ​គ្មានអ្វី​ផ្ទឹម​ជាមួយ​វត្តមាន​ភ្ញៀវកិត្តិយស ដែល​ភាគច្រើន​ជា​អ្នកសិល្បៈ​នោះ​។ ពិធីមង្គលការ​នេះ មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៥០​តុ​ឯណោះ ដោយបាន​ប្រព្រឹត្តិ​ទៅ នៅឯ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សូ​ហ្វី​តែ​ល ភោគី​ត្រា ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ តារា​ស្រី​រូប​ស្រស់ អ្នកនាង​គង់ ចាន់​ស្រីមុំ ក៏​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់ និង បានធ្វើការ​វះកាត់​សម្រាល​ដោយ​ជោគជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ដាក់ឈ្មោះថា គឹម សីហ៍​មរកត ហៅថា «​ម៉ូ​ម៉ូ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍​ស្ថិតក្នុង​រង្វង់​សិល្បៈ​មួយគូ​នេះ មាន​ប្រវត្តិ​តស៊ូ​ជាមួយគ្នា​តាំងពី​មុនពេល​រៀបការ ហើយ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​រហូតមកទល់​នឹង​បច្ចុប្បន្ន​។ ជារឿយៗ​ពួកគេ តែងតែ​នាំគ្នា​ដើរលេង​ទីកន្លែង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​ការថតរូប​បង្ហោះ​ឲ្យ​អ្នកគាំទ្រ​បាន​ទស្សនា​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ស្រាប់តែ​អ្នកនាង​គង់ ចាន់​ស្រីមុំ និង​ស្វាមី បានរៀបចំ​ពិធី​រាម​ខ្នើយ ហើយ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​បញ្ជាក់​ដូច្នេះ​ថា «​ប៉ា​ប៉ា ម៉ា​មី មន​មក​រៀបចំ​ពិធី​រៀប​រាម​ខ្នើយ ម្តងទៀត ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​កុំ​មើល​កា​ទ្រី​តនៅកណ្តាល​ដូចជា​សប្បាយ​ក្អាកក្អាយ​ដល់ហើយ​ នាង​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ សូម​អរព្រះ​គុណ លោក​បង ថុង​រី ដែល​បាន​ដេញ​វេលា​យក​ថ្ងៃ​ល្អ វេលា​ល្អ គឺ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៤:៣៣​នាទី ព្រឹក​ជូន​ដល់​គ្រួសារ​នាង​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​ក៏មាន​ការលើក​ជា​ចម្ងល់​ថា «​ហេតុ​អី​ក៏​ត្រូវធ្វើ​ពិធី​នឹង​ក្នុង​វត្ត​អញ្ចឹង​ ហើយ​ពិធី​នឹង​មានន័យ​​ម៉េច​ទៅ​បានជា​ត្រូវធ្វើ​នៅ​វត្ត​មិន​មាន​ន័យអី​ទេ​ គ្រាន់តែ​ឆ្ងល់​ព្រោះ​មិនដែល​ឃើញ​គេ​ធ្វើ​ពិធី​ហ្នឹង​, ពិធី​រៀប​រាមខ្នើយ មានន័យថា​ម៉េច​បង​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប​មានការ​លើកឡើងថា «​អ្នកខ្លះ​អាច​នឹង​មិនសូវមាន​សេចក្ដីសុខ​ក្នុង​គ្រួសារ ឬ​អ្នក​ខ្លះទៀត​ការ​ហើយ​យូរ មិនមាន​កូន ឬ​ពិបាក​មានកូន ទើប​គេ​ធ្វើ​ពិធី​នេះ ប្រៀប​ដូចនឹង​រើស​ថ្ងៃ​ល្អ ដើម្បី​ធ្វើ​ពិធី​រៀបការ​ម្ដងទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព បាន​លើកឡើង​បន្តទៀតថា «​ពិធី​នេះ ធ្វើ​នៅទីណា​ក៏បាន វត្ត​ណា​ក៏បាន មិន​ប្រកាន់​ទេ សំខាន់ យើង​មាន​ស្គាល់​លោកតា ឬ​អាចារ្យ ដែល​គាត់​អាច​ធ្វើ​បាន​»៕ សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ​ទាំង​អស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment