ស្នេហា របស់អ្នកនាង Love Riya និងលោក ដែន សូនី ដែលកន្លងមកឈ្លោះហើយ ក៏ត្រូវគ្នា ជាញឹកញាប់នោះ ពេលនេះ បានឈានដល់ផ្លូវបំបែកទៀតហើយ ហើយអ្នកគាំទ្រ កំពុងរង់ចាំមើលថា តើពួកគេ នឹងមានប្រវត្តិជ្រាំដែល ដោយត្រូវគ្នាវិញ ឬយ៉ាងណានោះ។
អ្វីៗទាំងនេះ មានតែពេលវេលាទេ ទើបអាចបកស្រាយបាន តែអ្វី ដែលឃើញនឹងភ្នែកនោះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាងLove Riya បានអុជធូប៧សរសៃ ធ្វើការស្បថស្បែ ហើយបញ្ជាក់ថា ខ្លួនអត់ធូបនេះ មិនមែនអុជស្បថស្បែឈប់យកប្ដី តិចយល់ច្រឡំទៅ ខ្លួនអុជធូបស្បថឲ្យឆាប់បានប្ដី។
នៅពេលមានការលើកទឹកចិត្តពីសំណាក់អ្នកមីងម្នាក់ កុំឲ្យគិតច្រើននោះ, អ្នកនាងLove Riyaតបថា មីងក្មួយចង់និយាយថា ក្មួយអត់មានពិបាកចិត្តអីទេ អត់មានគិតច្រើនអីទេ មានតែសប្បាយចិត្ត ព្រោះមានអារម្មណ៍ថា អត់មានអីត្រូវគិត អត់មានអីត្រូវបារម្ភ។
Love Riya បញ្ជាក់ទៀតថា មនុស្សស្រីគ្រប់រូប អត់មានអ្នកណាចង់មេម៉ាយ ឬក៏ចង់នៅម្នាក់ឯង ហើយណាមួយ ខ្លួនមិនមែនជាប្ដីប្រពន្ធ មានការពេញច្បាស់ឯណា គ្រាន់តែជាសង្សារនឹងគ្នា មិនពេញចិត្តគ្នាក៏បែកគ្នាទៅ ចាំបាច់ទៅនិយាយអី រញ៉េរញ៉ៃនាំវែងឆ្ងាយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ដែន សូនី បាន ដាច់ចិត្តឡាយវីដេអូ និយាយពីអ្នកនាង Love Riya ទាំងអារម្មណ៍ខឹងសម្បាថា ទោះអ្នកឯងមានលុយប៉ុណ្ណាក៏ដោយ រស់នៅ ដែលមិនឲ្យតម្លៃគេ គ្មានអ្នកណានៅក្បែរបានទេ។
លោក បានបន្ត ដោយលើកជាសំណួរថា សួរថាខ្លួនរស់នៅរាល់ថ្ងៃ រង់ចាំអីគេ ចង់បានលុយគេ ចង់បានផ្ទះគេ ចង់បានវិឡារគេ ឬចង់បានឡានគេ? អត់ទេ ខ្លួនស្រឡាញ់ចិត្ត និងចិត្ត អត់បានសម្លឹងឃើញអីរបស់គេទេ ហើយខ្លួនក៏មិនដែលចង់បានស្អីរបស់គេមកដែរ ទ្រព្យសម្បត្តិខ្លួនមានទាំងអស់ ឡានម៉ូតូផ្ទះ គឺខ្លួនមានមុនហើយហើយ»។
ក្រោយពីលោក ដែន សូនី និយាយបែបនេះរួចមក ស្រាប់តែកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អ្នកនាងLove Riya ឡាយវីដេអូ ឆ្លើយតបទាំងទឹកភ្នែកថា ខ្លួនខុស ដែលខ្លួនយកមនុស្សនោះមកក្បែរ និយាយអ្វី ក៏មិនដែលពិតប្រាកដដែរ ធ្វើជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ស្រឡាញ់គេ តាមគេតត្រុក ខ្លួនឯងគ្មានទំនួលខុសត្រូវ សូម្បីក្មេង២៧, ២៨ឆ្នាំ ក៏គេមានលទ្ធភាពចិញ្ចឹមប្រពន្ធកូនដែរ។
Love Riya បានបន្ត ដោយលើកជាសំណួរទៅកាន់លោកដែន សូនី ថា តាំងពីស្គាល់ខ្លួនមក មានទំនួលខុសត្រូវកន្លែងណា? ពេលជួបរឿងបរាជ័យ មានតែអ្នកនាងជាអ្នករ៉ាប់រងរហូត សូម្បីតែមួយរយៈចុងក្រោយ លក់ខោអាវខាត អត់មានលុយឲ្យគេ គេទារលុយ ក៏មករកលុយខ្លួនដែរ។
អ្នកនាង បន្តថា អំមិញនេះ ខ្លួនឡាយលក់ឡេ ខ្លួនអត់ដឹងអីទេ បើគេផុសថាបែកគ្នាក៏បែកទៅ មិនបាច់និយាយអីទេ ខ្មាសហ្វេន គេជេរច្រើនណាស់។ អ្នកនាងថា មិនអីទេ កិត្តិយសយើងអាចស្ដារវិញបាន មនុស្សអាក្រក់ ឬល្អ គង់តែទេវតាមើលឃើញទេ។ អ្នកនាងបន្តថា ខ្លួនចង់និយាយតែមួយម៉ាត់ទេ ប្ដីមានក្រ ខ្លួនមិនគិតទេ តែអ្វីដែលខ្លួនគិត យកម្នាក់ហ្នឹងទៅ អាចមានសុវត្ថិភាពអត់ ឬក៏ជាមនុស្សប្រុស ដែលមិនគិតកូន គិតប្រពន្ធ។
អ្នកនាង បានបន្តទាំងទឹកភ្នែកទៀតថា ចូលមកជីវិតខ្លួនកុហករហូត ធ្វើមកស្រឡាញ់កូនអ្នកនាងធ្វើអី ស្រឡាញ់កូនខ្លួនឯងទៅ បើយើងមនុស្សល្អពិតប្រាកដកុំស្រឡាញ់កូនគេ ស្រឡាញ់កូនខ្លួនឯងទៅ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ