និយាយពី តារាចម្រៀងសំឡេងផ្អែមប្រកបដោយទឹកដមពីរោះ លោកសុះ ម៉ាច ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបរួចមកហើយថា ពេលនេះ លោកមានអាយុ៤៩ឆ្នាំហើយ ហើយបានរៀបការសាជាថ្មី ក្រោយជួបស្នេហាមិនសមប្រកប។ ក្រោយរៀបការ លោកទទួលបានកូន៣នាក់ បន្ថែមពីលើកូនស្រីរបស់លោកម្នាក់នោះ។
ដោយឡែកថ្មីៗនេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយទទួលដំណឹងថា លោកសុះម៉ាច ពីឯកឧត្ដម ធ្លាក់ខ្លួន ទៅរកក្ដាមខ្យតាមវាលស្រែ យកមកធ្វើម្ហូបនោះ ហើយលោក ក៏ទទួលស្គាល់នូវចំណុចនេះផងដែរ ដោយសារវិបត្តិកូវីដ១៩។
ជាក់ស្ដែងក្នុងបទសម្ភាសន៍ជាមួយលោកអ៊ឹម ជីវ៉ា ពាក់ព័ន្ធរឿងនេះ លោកសុះ ម៉ាចបានបញ្ជាក់ដូច្នេះថា « ខ្ញុំមិនបដិសេធទៅនឹងអ្វី ដែលពួកគាត់បាននិយាយទេ គឺកំឡុងពេលដែលកូវីដ គឺខ្ញុំពិតជាជួបបញ្ហាវិបត្តិមែន ពេលដែលសេដ្ឋកិច្ចគ្រួសាររបស់យើងចំណាយអស់កូវីដមកដល់ ការងារក៏យើងត្រូវបញ្ចប់ ស្អីក៏យើងត្រូវចប់ គឺយើងជួបវិបត្តិមែន តែខ្ញុំបានតស៊ូរស់…»។
ក្រោយពីផ្ដល់បទសម្ភាសន៍រួចមក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកសុះម៉ាច បានបង្ហោះសារបញ្ជាក់ថា «ជីវិតខ្ញុំប្រែប្រួលទៅតាមកម្មវាសនា របស់ខ្ញុំ។ បុណ្យស័ក្តិ ទ្រព្យធន ជារបស់ក្រៅខ្លួនរបស់ខ្ញុំនោះទេ កិត្តិយសកេរ្តិ៍ឈ្មោះ សច្ចៈធម៌គុណធម៌ជារបស់សំខាន់ដែលខ្ញុំមិនអាចខ្វះបាននឹងត្រូវតែថែរក្សា។អរគុណហើយដែលអ្នកមកគាំទ្រហាងសំនៀងមាសរបស់ខ្ញុំហើយ វា,យប្រ,ហារខ្ញុំ ប្រ,មាថខ្ញុំក្រោយខ្នងថ្ងៃនេះ ។
ខ្ញុំរស់នៅសម្របសម្រួលខ្លួនទៅតាមទីកន្លែង ពេលវេលាដោយសុច្ចរិតទៀងត្រង់និងថ្លៃថ្នូរ។បើនិយាយពីការរកត្រីក្តាមកង្កែបជានិស្ស័យរបស់ខ្ញុំពីកំណើតផងដែរ ខ្ញុំមិនបានខ្វល់នឹងសំដីប្រ,មាថរបស់អ្នកនោះទេ ព្រោះមានតែអ្នកម្នាក់គត់ ដែលមកហាងខ្ញុំហើយប្រ,មាថមាក់ងាយលើខ្ញុំ។
ប៉ុន្តែខ្ញុំមានមនុស្សគ្រប់ស្រទាប់ វណ្ណៈ គ្រប់ទិសទី ជួយខ្ញុំទាំង ថវិកា សម្ភារៈ មតិយោបល់ ទើបខ្ញុំមានឱកាសបើកហាងនិងពង្រីកហាង ដើម្បីចិញ្ចឹមជីវិតក្នុងសម័យកូវីតរហូតដល់សព្វថ្ងៃ។អរគុណម្តងទៀតដែលលោកផ្តល់លុយធីប២០០០រៀលដល់បុគ្គលិករបស់ខ្ញុំល្ងាចនេះ។ជូនពរលោកសុខភាពល្អនិងសំណាងល្អ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖