គូស្នេហ៍តារាសម្ដែងលោក អេឡិក ហ្សូរ៉ា និងអ្នកនាង ឌី សូនីតា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានដឹកដៃគ្នាត្រសងចូលមើលផ្ទះវីឡាយ៉ាងស្កឹមស្កៃតម្លៃខ្ទង់សែនដុល្លារ កាលពីពេលថ្មីៗនេះ ។
ជាភាសាបែបលេងផងមែនផង ឌី សូនីតា បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញនេះថា៖ «មកទិញផ្ទះអោយប្រុសក្មេងមួយចំហៀង រាល់ថ្ងៃបន្ទុកធ្ងន់នឹងចិញ្ចឹមប្រុសក្មេងមួយស្រីក្មេងមួយហ្នឹងម៉ង» ។
ដោយឡែកបុរសកំពូលស្នេហ៍របស់នាង លោក អេឡិក ហ្សូរ៉ា វិញក៏បានបង្ហើបឱ្យដឹងដែរថា ការទិញផ្ទះថ្មីតម្លៃខ្ទង់សែនដុល្លារនេះ គឺជាកាដូដ៏មានន័យបំផុត ហើយក៏ជាផ្ទះដែលទិញសម្រាប់បំពេញក្ដីស្រមៃរបស់ខ្លួនឯងផងដែរ ។
គួរបញ្ជាក់ថា គូស្នេហ៍ដ៏ល្អូកល្អើនដូចលលកញីឈ្មោល លោក អេឡិក ហ្សូរ៉ា និង ឌី សូនីតា ទោះបីមិនទាន់បានរៀបការតាមប្រពៃណីក្តី ប៉ុន្តែអ្នកទាំងពីរបាននឹងកំពុងរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយយ៉ាងមានសុភមង្គល ហើយក៏កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន ។
មិនតែប៉ុណ្ណោះ ភរិយាលោក អេឡិក ហ្សូរ៉ា និងអ្នកនាង ឌី សូនីតា ទៀតសោតក៏កាន់តែត្រូវប៉ាន់ទាំងអាជីព និងមុខជំនួញ បន្ទាប់ពីពួកគេចាប់ដៃគ្នាសាងគ្រួសារ ហើយទទួលបានចំណងដៃស្នេហ៍កូនស្រីម្នាក់យ៉ាងស្រស់ស្អាត ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖