ភ្នំពេញ៖ ថ្វីត្បិតតែឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ដោយ តែតារាស្រី កញ្ញា បេនីយ៉ាំង នៅតែមានការគាំទ្រ និងការតាមដានពីទស្សនិកជនជាច្រើន ក៏ដូចជាចង់ដឹងពីការរស់នៅរបស់នាង ដែលក្នុងពេលបច្ចុប្បន្ននេះ នាងក៏ទទួលបានភាពជោគជ័យនៅក្នុងការរកស៊ីរបស់ខ្លួន ទៀតផង។
ដោយឡែក ទន្ទឹមនឹងការរកបានប្រាក់ចំណូលជាច្រើននៅក្នុងការរកស៊ី តារាស្រីរូបនេះ ក៏បានបើកបង្ហាញពីភាពភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្រជាច្រើន ដែលបានបង្ហាញឲ្យឃើញ ពីផ្ទះថ្មីដ៏ស្កឹមស្កៃ ដែលកំពុងតែសាងសង់បានជាងពាក់កណ្ដាល នៅលើបណ្ដាញសង្គម កាលពីថ្មីៗនេះ។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា នៅមិនទាន់រួចរាល់ក្ដី តែបណ្ដាអ្នកគាំទ្រគ្រប់គ្នា កំពុងតែរង់ចាំមើលពីផ្ទះថ្មីរបស់់នាងមួយនេះ និងបានចូលរួមអបអរ កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះ ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖