គេសង្កេតឃើញថា អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ចូលចិត្តបង្ហោះរូបថតរបស់ខ្លួនខ្លាំងណាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ជាក់ស្ដែង នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ អ្នកស្រី បានបង្ហោះរូបថត៤សន្លឹក ដោយដាក់Captoionថា «ថតរូបហើយត្រូវតែផុស មិនចាំស្អែកទេ ធ្វើចិត្តអោយសប្បាយរាសីឡើង»។
គ្រាន់តែឃើញអ្នកស្រី បង្ហោះបែបនេះភ្លាម ស្រាប់តែបុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Silen Seng» ចូលទៅខំមិនភ្លែតថា «ឡើងមិនរួចទេចែអើយ បើគ្មានពូម៉ៅឃើញថា ចាប់ដៃរកស៊ីមួយគាត់ កាក់កបខ្លាំងមានហុងស៊ុយ រកស៊ីឡើង មានលុយ ផ្ទះ និងឡាន មានឥទ្ធិពលរួមទាំងអំណាច
ឧទាហរណ៍ប្ដីមុនទៅដឹងហើយ រកស៊ីមិនឡើង អត់ហុងស៊ុយ អត់កាក់កប អត់លុយ ឡាន និងផ្ទះដ៏ស្ដុកស្ដម្ភដូចឥលូវទេចែ គួរគិតពីកាលំបាក ដែលតស៊ូមួយពូម៉ៅផង បើគ្មានគាត់ចែក៏គ្មានថ្ងៃនេះដែរគ្មានអ្នកណាដឹងទេក្រៅពីចែខ្លួនឯង តែទេវតាដឹងណា បាបកម្មមានពិត គេចមិនផុតឡើយសូមអគុណ»។
តាមរយៈសារនេះ បានធ្វើឲ្យអ្នកស្រី ទ្រី ដាណា ទប់អារម្មណ៍មិនជាប់ ក៏តបទៅវិញថា «អ្នកដែលគេចមិនផុត គឺលោកឯងនឹង តាមខមិនជាន់ពន្លិចគ្រប់រឿងចង់ល្បីមែន? មិនលោកឯងនឹងស្អី គ្រាន់តែខ្ញុំធ្វើបុណ្យចូលខមិនអោយហ្វេនខ្ញុំសុទ្ធតែរៀនបានតិច ចុះលោកឯងរៀនដល់កម្រិតណាហើយ លោកឯងនេះបាបកម្មនឹងឃើញទាន់ហន់មិនខាន រៀនសាងល្អខ្លះទៅក្រែងបុណ្យជួយ ក្នុងខ្លួនពោរពេញដោយភាពច្រណែនឈ្នានីសដូចលោកឯងទៅមុខមិនរួចទេ»។
ដោយឃើញបែបនេះ អ្នកគាំទ្រមួយចំនួន បានផ្ដល់យោបល់ ហាក់ខ្វែងគំនិតគ្នា ថា«ទប់អារម្មណ៍ម៉ាក់ ទប់អារម្មណ៍, តាមមើលសំដីគាត់ គាត់គ្រាន់តែចង់អោយបងត្រូវគ្នាជាមួយពូម៉ៅប៉ុណ្ណោះ គាត់អាណិតពូម៉ៅដូចខ្ញុំដែរ បងកុំប្រកាន់គាត់អី, ប៉ុន្តែក្នុងឃ្លាគាត់នឹងសរសេរ ដូចអត់មានឈ្នានីសផង ខ្ញុំអានប៉ុន្មានដង ក៏រកកន្លែងឈ្នានីសមិនឃើញ,
កុំខ្វល់ ពីអ្នកនិយាយ! អំពើបុណ្យទោះបីជា អ្នកដទៃមើលមិនឃើញ ក៏ចិត្តយើងជ្រះថ្លាដែរ ( អ្វីដែលយើងប្រកាន់ខ្ជាប់ គឺ អំពើល្អ, គុណធម៌ នឹង ភាពស្មោះត្រង់ )(សំដីចេញពីចិត្ត ពីអ្នកជនបទម្នាក់ គ្មានចំណេះដឹងគ្រប់គ្រាន់),
មនុស្សដែលជាប្តី ធ្លាប់ឡាយនិយាយមិនល្អ ពីប្រពន្ធ កុំយកវិញអី ចែដាណា, មនុស្សមិនល្អវាគ្មានថ្ងៃមើលឃើញយើងក្នុងផ្លូវល្អទេ ប្អូនស្រី! ហើយកុំខ្វល់នឹងមនុស្សប្រភេទនេះ»៕ សូមទស្សនាស្ក្រីនសតឆ្លើយឆ្លងគ្នាដូចខាងក្រោមនេះ ៖