ក្រោយពីលោក ឌួង ឆាយ បង្ហោះសារដាស់តឿន មិនទាន់បានប៉ុន្មានផង ស្រាប់តែ នៅមុននេះ បន្តិច អ្នកនាង ដេត ម៉ាលីណា បានទម្លាយសារ ដែលលោកឌួង ឆាយ ឆាត ទៅអ្នកនាងផ្ទាល់ ហើយដៀលកប់ៗមាត់នោះ ឲ្យមហាជនបានឃើញជាសាធារណៈ។
ជាក់ស្ដែង នៅវេលាម៉ោង៦និង៣៦នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកឌួង ឆាយ បានបង្ហោះសារដាស់តឿនថា «ព្រះ និងទេវតា ទុកជីវិតអោយអ្នកដើម្បីផ្ដល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសាជាថ្មីនូវអ្វី ដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសាជាថ្មីគេហៅថាជាបណ្ឌិត។
សង្ឃឹមថា អ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលះបង់គ្រឿងស្រ,វឹងសុរាមេរ័យដើម្បីចំណាយពេលវេលាផ្ដល់ភាពកក់ក្ដៅ និងអនាគតល្អសម្រាប់កូនៗ។ ពួកគេទាំង៣ ត្រូវការភាពកក់ក្តៅពីយើងទាំង២ នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសម្រាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្ដាច់មនោសញ្ចេតនារវាងឪពុក និងកូនៗបានទេ ឌួង ឆាយ»។
មិនចាំយូរ នៅវេលាម៉ោង៧និង៤១នាទីយប់ថ្ងៃដដែល អ្នកនាង ដេត ម៉ាលីណា បានបង្ហោះស្ក្រីនសត សារ ដែលអតីតស្វាមី ឆាតមកដៀលខ្លួនកប់ៗមាត់ អមដោយសាររៀបរាប់ថា «សូមមេត្តាប្រើពាក្យសំដី និងបកស្រាយដោយភាពថ្លៃថ្នូរ និងប្រកបដោយសីលធម៌ក្នុងនាមខ្លួនជាមនុស្សមហាជន។ នាងខ្ញុំនឹងឡាយបកស្រាយម៉ោង៨និង៣០យប់នេះហើយនឹងធ្វើប្រម៉ូសិនពិសេសMLNទៀតជូនបងប្អូនពូមីងចាស»។
តាមការព្រាងទុក ក្រោយមក អ្នកនាង ដេត ម៉ាលីណា បានឡាយវីដេអូ ធ្វើការបកស្រាយរឿងរ៉ាវ ដែលកើតឡើង។ ទោះយ៉ាងណា អ្នកនាង បានបញ្ជាក់ថា អ្នកនាងមិននិយាយរឿងអ្នកផ្សេងនោះទេ អ្នកនាង និយាយតែរឿងខ្លួនឯងប៉ុណ្ណោះ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖