ពូម៉ៅ មាន​សង្ឃឹមវិញ​ហើយ! មាន​គេ​យល់​ច្រឡំ​ថា មិន​លើក​លែងទោស​ឲ្យ​ពូម៉ៅ ស្រាប់តែ​អ្នក​ស្រី ទ្រី ដាណា ផ្ដល់ភ្លើងខៀវ​មួយ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់​ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០២១ ពូម៉ៅ បាន​ឡាយ​យំរៀបរាប់​យ៉ាង​កម្សត់ បង្ហាញ​ពី​អារម្មណ៍​នឹក​ប្រពន្ធ​កូន និង​ចង់​ជួប​ជុំ​គ្រួសារ​ឡើងវិញ ដោយ​សង្ឃឹមថា ភរិយា​ខ្លួន​ឃើញ​វីដេអូ​ហើយ ព្រម​លើកលែង​ទោស​ឲ្យ ដើម្បី​សុភមង្គល​គ្រួសារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឡាយ​វីដេអូ សុំ​ការ​លើកលែងទោស​រួចមក​, ភ្លាមៗ​នោះ អ្នកស្រី ទ្រី ដា​ណា ហាក់​មិន​ផ្ដល់​ចម្លើយ​វិជ្ជមាន​ណាមួយ ធ្វើ​ឲ្យ​ពូ​ម៉ៅ មាន​សង្ឃឹម​នោះ​ឡើយ ប៉ុន្តែ​នៅ​ក្នុង​ការ​ឡាយ​វីដេអូ​ញុំា​អាហារ កាលពី​ថ្ងៃ​ព្រលប់​ថ្ងៃ​១៤ ខែ​តុលា ឆ្នាំ​២០២១ អ្នកស្រី បាន​ផ្ដល់​ភ្លើង​ខៀវ​មួយ អាច​ធ្វើ​ឲ្យ​ពូ​ម៉ៅ មាន​សង្ឃឹម​ក្នុង​ការ​ជួបជុំ​គ្រួសារ​ឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ទ្រី ដា​ណា ហូប​បណ្ដើរ និយាយ​បណ្ដើរ​ថា «​បងប្អូន​មាន​ចំនួន​មានការ​យល់ច្រឡំ​ខ្លាំង​មែនទែន អ្នកខ្លះ​ថា គេ​ដឹងខ្លួន​ខុស​ហើយ​ម៉េច​មិន​លើកលែង​ឲ្យ​, ខ្ញុំ​លើកលែង​ឲ្យ​តើ ខ្ញុំ​លែង​លែង​ឲ្យ​តើ តែ​ឲ្យ​ពេលវេលា​ជា​អ្នក​ឲ្យ​ខ្ញុំ​មើល​សិន ថា​មនុស្ស​ហ្នឹង គាត់​កែ​បាន​ដល់​កម្រិត​មួយណា មិនមែន​គ្រាន់តែ​សុំ​អង្វរ​ខ្ញុំ​ភ្លាម ខ្ញុំ​លែង​លែង​ឲ្យ​ឯណា ខ្ញុំ​ឲ្យ​មនុស្ស​ហ្នឹង​គាត់​ដឹងខ្លួន ជឿ​ពាក្យសំដី​អ្នកដទៃ មក​បំផ្លាញ​គ្រួសារ​ខ្លួនឯង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តទៀតថា «ខ្ញុំ​លើកលែង​ឲ្យ តែ​ខ្ញុំ​មើល​ពេលវេលា ថា​មនុស្ស​ហ្នឹង​ស្មោះត្រង់ ជាមួយ​ខ្ញុំ​ប៉ុណ្ណា ខ្ញុំ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង គ្រាន់តែ​ខ្ញុំ​ប្រកាសថា អត់​យកប្តី​១ អត់​មាន​ប្រុស​១ គេ​ហៅថា ភ្លើង​ខៀវ​សម្រាប់​គាត់​មួយ​បាត់​ហើយ។ ហ្នឹង បើសិន​គាត់​អត់​មាន​ស្រី មាន​ញី​មែន គាត់​សប្បាយចិត្ត​ទៅ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា អ្នកស្រី បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​តែ​មនុស្ស​បើ​ដើរ​ផឹកស៊ី ប៉ែ​ឡែ​ច្រើន ក៏​ខ្ញុំ​អត់​យក​វិញ​ដែរ ខ្ញុំ​គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង ពីព្រោះ​ខ្ពើម ពីព្រោះ​ការ​ផឹកស៊ី​ហ្នឹង វា​មាន​ស្រី មានអី​ក្នុង​ហ្នឹងហើយ តែ​ផឹកស៊ី​ហើយ​ស្រវឹង ចូល​ផ្ទះសំណាក់​ហើយ អាហ្នឹង​ប៉ុណ្ណឹង ខ្ញុំ​អត់​យក​វិញ​ទេ គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល ដែល​មាន​ការលើកឡើង​ថា «​កំហុស​អាច​កែ​បានទេ ពេលវេលា​ជា​អ្នក​កំណត់​ក្មួយ​ស្រី​»​នោះ ស្រាប់តែ​អ្នកស្រី លើកដៃ​សំពេះ រួច​និយាយ​​​ថា «​អរគុណ​លោកពូ អ្នក​មីង និយាយ​ចេញមក ក្មួយ​ទទួលយកបាន​។ ខ្ញុំ​លើកលែង​ឲ្យ ប៉ុន្តែ​អាស្រ័យទៅលើ​ពេលវេលា អ្នកឯង​កែខ្លួន​បាន​ប៉ុណ្ណា បងប្អូន​មួយចំនួន​ត្រូវ​ចាំ​ថា មនុស្ស ដែល​គេ​កែ ទោះជា​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ គឺ​គេ​កែ​បាន ប៉ុន្តែ​បើ​មនុស្ស​មាន​ល្បិច​វិញ​ណា កែ​បាន​តែមួយ​ភ្លែត​ទេ អត់​កែ​ដដែល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ទ្រី ដា​ណា បាន​សង្កត់ធ្ងន់ថា «​ហើយ​ខ្ញុំ​ប្រាប់​មួយទៀត ខ្ញុំ​ស្អប់​ណាស់​អ្នកដើរ​ផឹកស៊ី បើ​ចង់​កែខ្លួន កុំ​ដើរ​ផឹកស៊ី រញ៉េរញ៉ៃ ខ្ញុំ​អត់​ចូលចិត្ត​ទេ ព្រោះ​ខ្ញុំ​អ្នករកស៊ី ខ្ញុំ​អ្នក​ត្រឹមត្រូវ ខ្ញុំ​ស្អប់​ណាស់ អ្នកដើរ​ផឹកស៊ី តែ​ផឹកស៊ី គឺមាន​ស្រី​នៅក្នុង បាន​ផឹកស៊ី​ទៅ​វា​ឆ្ងាញ់ ព្រោះ​ខ្ញុំ​ស្គាល់​ចរិត​ប្តី​ខ្ញុំ​ច្បាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្តថា ហើយ​តែ​ផឹកស៊ី​មាន​ស្រី វា​អូស​ក្រឡា​ទៅ​ខេត្ត ទៅ​ដេក​ជាមួយគ្នា​…​អ៊ីចឹង​បើ​ចង់​កែ កែ​ឲ្យ​ខ្ញុំ​ឃើញ ១​ឆ្នាំ ឬក៏​២​ឆ្នាំ ok បាន ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​មិនបាន​១​ឆ្នាំ​ផង ការ​មុន​ទេ គ្រាន់តែ​ប្រាប់​ប៉ុណ្ណឹង ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ខ្ញុំ​លើកលែង​ឲ្យ​តើ ប៉ុន្តែ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ លម្អិត​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment