កន្លងមកប្រិយមិត្ត បានដឹងខ្លះៗរួចមកហើយ ទាក់ទងនឹងប្រវត្តិស្នេហារបស់លោកដែន សូនី និងអ្នកនាងLove Riya ថាផ្ដើមចេញពីការសម្ដែងជាមួយគ្នាលេងៗ ក៏ស្រឡាញ់គ្នាមែនទែន ហើយក្នុងការស្រឡាញ់គ្នានេះ ពួកគេឧស្សាហ៍មានជម្លោះជាមួយគ្នាណាស់។
រាល់ពេលមានជម្លោះជាមួយគ្នានោះ គេសង្កេតឃើញថា លោកដែន សូនី តែងតែដើរតួជាអ្នកសម្របសម្រួលសុំទោសដើម្បីបញ្ចប់រឿង។ ប្រការនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា លោកដែន សូនី ធ្វើបែបនេះ ក៏ដោយសារតែអ្នកនាង Love Riya មានលុយ មានទ្រព្យសម្បត្តិច្រើន។
ទោះយ៉ាងណា ពេលនេះ ពួកគេមានជម្លោះគ្នាម្ដងទៀតហើយ តែមិនទាន់ឃើញលោក ដែន សូនី ចូលខ្លួនទៅសុំទោសអ្នកនាង Love Riyaដូចសព្វដងឡើយ ហើយថែមទាំង ដាច់ចិត្តឡាយវីដេអូ និយាយពីអ្នកនាង Love Riya ទាំងអារម្មណ៍ខឹងសម្បាថា ទោះអ្នកឯងមានលុយប៉ុណ្ណាក៏ដោយ រស់នៅ ដែលមិនឲ្យតម្លៃគេ គ្មានអ្នកណានៅក្បែរបានទេ។
លោក បានបន្ត ដោយលើកជាសំណួរថា សួរថាខ្លួនរស់នៅរាល់ថ្ងៃ រង់ចាំអីគេ ចង់បានលុយគេ ចង់បានផ្ទះគេ ចង់បានវិឡារគេ ឬចង់បានឡានគេ? អត់ទេ ខ្លួនស្រឡាញ់ចិត្ត និងចិត្ត អត់បានសម្លឹងឃើញអីរបស់គេទេ ហើយខ្លួនក៏មិនដែលចង់បានស្អីរបស់គេមកដែរ ទ្រព្យសម្បត្តិខ្លួនមានទាំងអស់ ឡានម៉ូតូផ្ទះ គឺខ្លួនមានមុនហើយហើយ»។
ក្រោយពីលោក ដែន សូនី និយាយបែបនេះរួចមក ស្រាប់តែកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អ្នកនាងLove Riya ឡាយវីដេអូ ឆ្លើយតបទាំងទឹកភ្នែកថា ខ្លួនខុស ដែលខ្លួនយកមនុស្សនោះមកក្បែរ និយាយអ្វី ក៏មិនដែលពិតប្រាកដដែរ ធ្វើជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ស្រឡាញ់គេ តាមគេតត្រុក ខ្លួនឯងគ្មានទំនួលខុសត្រូវ សូម្បីក្មេង២៧, ២៨ឆ្នាំ ក៏គេមានលទ្ធភាពចិញ្ចឹមប្រពន្ធកូនដែរ។
Love Riya បានបន្ត ដោយលើកជាសំណួរទៅកាន់លោកដែន សូនី ថា តាំងពីស្គាល់ខ្លួនមក មានទំនួលខុសត្រូវកន្លែងណា? ពេលជួបរឿងបរាជ័យ មានតែអ្នកនាងជាអ្នករ៉ាប់រងរហូត សូម្បីតែមួយរយៈចុងក្រោយ លក់ខោអាវខាត អត់មានលុយឲ្យគេ គេទារលុយ ក៏មករកលុយខ្លួនដែរ។
អ្នកនាង បន្តថា អំមិញនេះ ខ្លួនឡាយលក់ឡេ ខ្លួនអត់ដឹងអីទេ បើគេផុសថាបែកគ្នាក៏បែកទៅ មិនបាច់និយាយអីទេ ខ្មាសហ្វេន គេជេរច្រើនណាស់។ អ្នកនាងថា មិនអីទេ កិត្តិយសយើងអាចស្ដារវិញបាន មនុស្សអាក្រក់ ឬល្អ គង់តែទេវតាមើលឃើញទេ។ អ្នកនាងបន្តថា ខ្លួនចង់និយាយតែមួយម៉ាត់ទេ ប្ដីមានក្រ ខ្លួនមិនគិតទេ តែអ្វីដែលខ្លួនគិត យកម្នាក់ហ្នឹងទៅ អាចមានសុវត្ថិភាពអត់ ឬក៏ជាមនុស្សប្រុស ដែលមិនគិតកូន គិតប្រពន្ធ។
អ្នកនាង បានបន្តទាំងទឹកភ្នែកទៀតថា ចូលមកជីវិតខ្លួនកុហករហូត ធ្វើមកស្រឡាញ់កូនអ្នកនាងធ្វើអី ស្រឡាញ់កូនខ្លួនឯងទៅ បើយើងមនុស្សល្អពិតប្រាកដកុំស្រឡាញ់កូនគេ ស្រឡាញ់កូនខ្លួនឯងទៅ៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖