គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានបង្ហាញមុខអ្នកសិល្បៈល្បីឈ្មោះ២រូប ដែលជំ,ពាក់លុយខ្លួនមិនព្រមសង ហើយក្នុងចំណោមអ្នកសិល្បៈ២រូបនោះ ក៏មានអ្នកនាង ជួន ចាន់រតនា ហៅស្រីអយ។
នៅពេលនោះ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា «ឈ្មោះ អ្នកនាង ជួន ចាន់រតនា (ហៅស្រីអយ)អតីតតារាកំប្លែង ជំ,ពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 9520$ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ មកទាល់ហ្នឹងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយឱ្យនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ១៧៣ដុល្លារ រហូតចប់តុង,ទីននាងខ្ញុំចំនួន៤០ថ្ងៃទៀត។
អ្នកនាង បន្តថា «បញ្ជាក់(តុង,ទីនក្បាល២០ដុល្លារ គាត់លេង៧ក្បាលងាប់ ៥រស់២)។ ហើយថែមទាំងចេញលុយជំនួសបានជួយចេញលុយជំនួសគាត់ ៥០០ដុល្លារ ចំនួន៣៧សប្ដាហ៍ទៀត ដែលគាត់ បានលេងតុង,ទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺ ក្បាល១០០ដុល្លារ»។
ក្រោយមកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អ្នកនាង សឿ សុធារ៉ា ក៏បានចេញសារមួយទៀត ដើម្បីជាការសុំអភ័យទោសដល់អ្នកនាង ជួន ចាន់រតនា ដោយសារតែអ្នកនាង ធ្វើការមិនច្បាស់ជាមួយអ្នកនាងអយ ធ្វើឲ្យមហាជនមានការយល់ច្រឡំ។
សឿ សុធារ៉ា បានបញ្ជាក់ដូច្នេះថា «សូមជម្រាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី៦ ខ្ញុំបានផុសហ្វេសប៊ុក និយាយអំពីការលេងតុង,ទីនជាមួយអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ ) អោយបងប្អូនបានឃើញទាំងអស់គ្នា. នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់អោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។
ការ ដែលនាងខ្ញុំផុសឯកសារគាត់ជំ,ពាក់លុយរឿងតុង,ទីននេះ គឺជាការធ្វេសប្រហែសយល់ច្រឡំថ្ងៃខែរបស់នាងខ្ញុំទេ ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះ ដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នាជាពិសេស គឺសុំអភ័យទោសអ្នកនាង ជួន ចាន់រតនា( ហៅស្រីអយ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ហើយធ្វើអោយបងប្អូនមានការយល់ច្រឡំដល់គាត់»៕