ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្នតារាចម្រៀង ដែលរៀនជំនាញសិល្បៈនៅ សាលាភូមិន្ទវិចិត្រសិល្បៈរូបនេះ ក៏អាចរាំរបាំផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឱក សុគន្ធកញ្ញា បានបង្ហោះរូបថត គ្រងឈុតជាព្រាហ្មណ៍ជាច្រើនសន្លឹក អមដោយសាររៀបរាប់ថា «នាងគឺជាព្រាហ្មណ៍ របាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) ដែលជាប្រភេទរបាំបែបសក្ការៈ និងជាដង្វាយដល់អាទិទេពប្រចាំប្រាសាទ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍(នាយរោង) លំអជាមួយគ្រឿងពណ៌ ស ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ។ (មតិណែនាំដោយ លោកសាស្ត្រាចារ្យ ព្រឿង ឈាង)»។
តាមរយៈនេះ មានការលើកសរសើរ ឱក សុគន្ធកញ្ញាជាច្រើន ក្នុងនោះពួកគេ បានលើកឡើងថា «អស្ចារ្យណាស់ my idol អរគុណណាស់ ដែលបងបានលើកស្ទួយវប្បធម៌ខ្មែរដ៏ផូរផង់ទៅបង្ហាញឲ្យពិភពលោកបានស្គាល់បានដឹង ខ្ញុំពិតជាមានមោទនភាពចំពោះបងណាស់, នេះបានគេហៅថាបទដែលលើកស្ទួយវប្បធម៌ពិត.ធ្វើអោយប្រទេសជិតខាងស្គាល់និងយល់ដឹងពីវប្បធម៌ខ្មែរ. សិល្បៈខ្មែរ.មិនមែនចេញមកឮតែផ្លាប់ៗនោះទេ,បងល្បីដោយភាពថ្លៃថ្នូរ ពិតជាគួរឲ្យស្ញប់ស្ញែងបងណាស់
បងកញ្ញាជាអតីតនាដកា គាត់ដាក់ក្បាច់ចេញមកសមឥតឆ្គងព្រោះគាត់នៅចាំរឹក ចាំខ្នាតនៃក្បាច់ត្បិតធ្លាប់រៀន។ បើតារាកុនផ្សេងតែងគ្រឿងរបាំ ដាក់ក្បាច់ចេញមកមើលពុំយល់ ស៊ូថតធម្មតាទៅបើមិនចេះនាំអោយពិបាកភ្នែកមើលណាស់។, វប្បធម៌ខ្ញុំពុំសូវមានមុខមានមាត់នៅក្នុងឆាកក៏ពិតមេន តែបើបងជាអ្នកមានមុខមានមាត់គ្រង ឬបង្ហាញ នោះ វប្បធម៌អស់នោះ នឹងងើបឡើងវិញ»។
ជាមួយគ្នានេះ ក៏មានមតិខ្លះបានផ្ដល់ជាយោបល់ និងលើកជាសំណូមពរថា «អ្វីដែរខ្លួនចេះហើយមានត្រូវតែបង្ហាញ មិនមែនចេះតែស្លៀកពាក់រាំហើយឲ្យគេសរសើរនោះទេ, ព្រាហ្មណី ប្រើជាមួយភេទស្រី។ អ្នកនាង! ហើយភេទប្រុសគេប្រើ ព្រាហ្មណ៍។, ចង់អោយហង្សមាសធ្វើMVបទចម្រៀងផ្សព្វផ្សាយទាក់ទងនឹងវប្បធម៌និងអរិយធម៌ខ្មែរអោយបានច្រើន ពិសេសថ្ងៃ ២៥ វិច្ឆិកា ខាងមុខនេះជាកម្រប់ខួបនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ ក្នុងនាមជាកូនខ្មែរយើងត្រូវនាំគ្នាគាំទ្រ និងផ្សព្វផ្សាយអោយបានច្រើន»៕