មួយរយៈចុងក្រោយនេះ បើទោះមានបញ្ហាគ្រួសារបែបណាក៏ដោយ ក៏អ្នកស្រី ទ្រី ដាណា នៅតែរឹងមាំ បន្តធ្វើការងារមនុស្សធម៌ស្ទើរគ្មានថ្ងៃសម្រាក ជាមួយនឹងការប្រកបរបររកស៊ី ជួញដូរ យ៉ាងមមាញឹកផងដែរ។
ដោយឡែក នៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ អ្នកស្រី បានឆ្លៀតពីការមមាញឹកក្នុងការរកស៊ី មកលំហែតាមដងផ្លូវ ហើយឮថា អ្នកលក់នៅតាមដងផ្លូវនោះ លក់មិនសូវដាច់នោះ អ្នកស្រី ក៏បានចូលទៅជួយញុំាអី។
បង្ហោះភ្ជាប់ជាមួយរូបថតកំពុងអង្គញុំាពងទាកូន និងសាច់អាំងតាមដងផ្លូវ អ្នកស្រី ទ្រី ដាណា បានដាក់Captionថា «អត់ចេះដើរផឹកស៊ីដូចគេមានតែមកលំហែតាមដងផ្លូវ»។ ក្រោយមកទៀត អ្នកស្រី ក៏បានបង្ហោះវីដេអូ អមដោយCaptionដែរថា «ជួយញុំាអ្នកលក់បន្តិចព្រោះភ្លៀងគាត់ថាលក់អត់សូវដាច់»។
តាមរយៈវីដេអូ គេឃើញអ្នកស្រី ទ្រី ដាណា ជិះរថយន្តស៊េរីទំនើប ចូលញុំាអាហារតាមដងផ្លូវ ហើយពេលញុំារួច គិតលុយ អស់តែ៤ពាន់, ១ម៉ឺនអីទេ តែអ្នកស្រី ឲ្យអ្នលក់រហូតដល់ម្នាក់ៗ១០០ដុល្លារឯណោះ។
លើសពីនេះ អ្នក លក់ ដែលអ្នកស្រី មិនបានទាំងទិញផងនោះ ក៏អ្នកស្រី ជូនលុយដល់ពួកគាត់ផងដែរ៕ ដើម្បីកាន់តែជ្រាបច្បាស់ជាងនេះទៀតនោះ សូមប្រិយមិត្ត ទស្សនា វីដេអូ ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖