បុរសម្នាក់ មានមុខមាត់ស្រដៀងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកដៃសំពេះសុំជំនួយពីបុគ្គលល្បីៗមួយចំនួននៅក្នុងបណ្ដាញសង្គមទីកតុក ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកលេងបណ្ដាញសង្គមមួយនេះ។
បុរសម្នាក់ប្រើប្រាស់គណនីទីកតុកឈ្មោះ«ប្រូភឿន កំពង់ស្ពឺ» បានចេញជាវីដេអូ លើកដៃសំពេះសុំជំនួយពីអ្នកស្រីទ្រី ដាណា , ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម ហើយការចេញវីដេអូនេះ ទន្ទឹមនឹងការចាប់អារម្មណ៍ ក៏មានមតិខ្លះធ្វើការរិះគន់ផងដែរ។ តែបើមើលCaption ទើបយើងដឹងថា នេះគ្រាន់តែជាការធ្វើលេងប៉ុណ្ណោះ មិនមែនជាការសុំមែនទែននោះឡើយ។
ទោះយ៉ាងណា យើងមកចាប់អារម្មណ៍លើមុខមាត់របស់បុរសនេះវិញ ដោយគ្រាន់តែបង្ហាញវត្តមានលើទីកតុកភ្លាម មានការចាប់អារម្មណ៍ភ្លែត ដោយអ្នកលេងបណ្ដាញសង្គមមួយនេះ ជាច្រើននាក់ លើកឡើងស្រដៀងៗគ្នាថា « មើលមួយភ្លែត ស្មានតែបង ឡេង ណាវ៉ាត្រាតាស, មុខដូចម្ល៉េះ,
ឡេង ណាវ៉ាត្រា Copy, ស្មានតែឡេង ណាវ៉ាត្រា, ដូចម្លេះបង, ចុមដូចម្ល៉េះប្អូនប្រុស, បងឯង ឡេង ណាវ៉ាត្រា ទី២ហើយតើ, ចុមដូចបង ណាវ៉ាត្រា មែនតើ, ឆ្ងល់មុខដូចកូនភ្លោះ, បង ឡេង ណាវ៉ាត្រា ប្អូនភ្លោះសុំហើយ, ដូចកូនភ្លោះ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនារូបថត និងវីដេអូ ខាងក្រោមនេះ ៖