កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តារាចម្រៀង ករុណាពេជ្រ ទើបតែបង្ហោះសារស្វែងរកអុកស៊ីសែន ជួយប៉ារបស់លោកចំនួន១ធុង ស្រាប់តែព្រឹកឡើង លោកបានបង្ហោះសារបញ្ជាក់ថា ឪពុករបស់លោក ទទួលមរណភាពហើយ។
ករុណាពេជ្រ បានបង្ហោះរូបថត១សន្លឹក យំនៅចំពោះមុខស,ពឪពុក អមដោយសារបញ្ជាក់នៅព្រឹកនេះថា «ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម និងមិត្តភក្ដិសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខ ក្នុងនោះ អ្នកនាង សូ ដានីតា បានបង្ហោះសារចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តថា «សូមចូលរួមរំលែកទុក្ខផងបង លោកអ៊ំអស់កម្ម អស់ការលំបាកហើយ ហើយគាត់ក៏រង់ចាំចូលនៅផ្ទះថ្មីជាមួយបង តាមការសុំរបស់បងដែរ អ្វីសំខាន់កុំយំ អោយគាត់អាល័យយើងបង ដើម្បីអោយគាត់ឆាប់បានទៅរកភពថ្មី មានរស្មីល្អប្រសើរកុំអោយគាត់មានជំងឺដូចជាតិនេះ. ខ្ញុំនិងគ្រួសារសូមចូលរួមរំលែកទុក្ខផងបង Karona Pichtown»។
ចំណែក អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលើកទឹកចិត្តដែរថា «Karona Pichtown រឹងមាំណាអូន អូនហត់ច្រើនហើយ អូនខំប្រឹងមើលថែរលោកអ៊ំបានយ៉ាងល្អបំផុត ពេលនេះលោកអ៊ំគាត់ផុតទុក្ខហើយ សូមដួងវិញ្ញាណក្ខន្ធលោកអ៊ំបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ »។
ដោយឡែក តារាសម្ដែង និងជាពិធីការិនី ដួង ហ្សូរីដា បានចូលរួមរំលែកទុក្ខ និងលើកសរសើរទឹកចិត្តករុណាពេជ្រថា «សូមចូលរួមរំលែកទុក្ខនៃការបាត់បង់លោកឪពុកជាទីគោរព និង ស្រឡាញ់ សូមលោកអ៊ំ ទៅកាន់សុគតិភពចុះ ក្នុងនាមជាកូន ខ្ញុំពិតជាមានការកោតសរសើរ និង មោទនភាពនូវទឹកចិត្ត គោរពស្រឡាញ់ ឪពុករបស់ពេជ្រ
ជាពិសេសការតស៊ូ ព្យាយាម គ្រប់មធ្យោបាយទាំងអស់ដើម្បីមើលថែលោកឪពុកម្នាក់នេះ រហូតដល់វិនាទីចុងក្រោយនៃលោក មិនប្រាកដថា អ្នកមានលុយច្រើនប៉ុន្មាននាក់អាចធ្វើបានដូចគាត់ទេ ក្នុងនាមជាកូន ដែលមានឪពុកម្តាយឈឺ ទើបយល់អារម្មណ៍មួយនេះ ហើយយើងក៏អស់ចិត្តដែរពេជ្របានបំពេញគ្រប់បំណងជូនលោកអស់ហើយ លោកអស់កម្មហើយ អោយលោកសម្រាកចុះ Karona Pichtown»៕