រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស សាន់តា ត្រូវបានស្រទាប់យុវវ័យជាច្រើន បានស្គាល់រូបលោកយ៉ាងច្បាស់ តាមរយៈ វីដេអូកំប្លែងៗ សើចសប្បាយប្លែកភ្នែកជាច្រើន បើនិយាយពីរូបសម្បត្តិវិញ ក៏សង្ហាមិនណយប៉ុន្មានដែរ មាននារីមិនតិចទេCrushរូបលោកទេ។
យ៉ាងណាមិញ អ្នកគាំទ្ររូបលោកជាច្រើន ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពី រូបលោកបង្ហោះសារមានទំនាក់ទំនង ជាមួយនឹង អន្ទិត កក្កដា សុភ័ណ្ឌ ទៅវិញ ដែល ជាទូទៅត្រូវ អ្នកប្រើបណ្តាញសង្គម ធ្លាប់បញ្ចេញមតិរិះគន់ និងមិនពេញចិត្តជាខ្លាំង កាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ គ្រាន់តែមានរូបថតផ្អែមល្អែម និងសរសេរសារស្វីតៗបង្ហោះលើហ្វេសប៊ុកនោះ ត្រូវហ្វេនៗមួយចំនួនយល់ថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ តែផ្ទុយទៅវិញ តាមរយៈវីដេអូLiveរបស់អ្នកទាំង២ នៅពេលថ្មីៗនេះ អ្នកទាំងពីរ ហ៊ានដល់ថ្នាក់ថើបគ្នា ក្នុងLive ធ្វើឲ្យគេឯងឃើញហើយ ជឿសប់តែម្តងថា នេះមិនមែនជាស្នេហាក្លែងក្លាយទៀតឡើយ។ ចុងក្រោយ ហ្វេនៗបានត្រឹមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាឲ្យខ្លាំង ប្រសិនបើ នេះមិនមែនជាការសម្តែង ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖