លោកអ្នក បានជ្រាបរួចមកហើយថា កាលពីវេលាម៉ោង ២និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ មានហេតុការ,ណ៍គ្រោះ,ថ្នា ក់ចរា,ចរណ៍មួយ បង្កឡើងដោយរថយន្តស៊េរីទំនើប Rolls-Royce បើកបោះពួយទៅបុករនាំងក្បាលនាគពុះចែកទ្រូងផ្លូ វបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុងបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ទោះយ៉ាងណា ករណីនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។
រថយន្តខាងលើនេះ ពាក់ស្លាកលេខ កម្ពុជា MR.IDOL ដែលគេដឹងជា ជាកម្មសិទ្ធិរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយារបស់លោក ឌួង ឆាយ។ ក្រោយកើត,ហេតុ រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ជុំវិញករណីខាងលើនេះដែរ មានសារព័ត៌មានជាច្រើន បានចុះផ្សាយព្រោងព្រាត ហើយក្នុងនោះ មានសារព័ត៌មានមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញ អ្នកនាង ដេត ម៉ាលីណា បានកើតជ,ម្លោះឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយមិត្តប្រុសម្នាក់ ដែលគេចោ,ទថា ជាស,ហាយរបស់នាងនោះ។
ប្រភពដដែល បានបន្តថា បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់គ្នារួចមក នៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ បុរសខាងលើ ក៏បានបើករថយន្តម៉ាកម៉ាសសេដេសG Wag on ពណ៌ខ្មៅគ្មានស្លាកលេខ ចេញពីហាងមួយកន្លែង។
ប្រភពខាងលើបន្តថា ក្រោយមកអ្នកនាង ដេត ម៉ា លីណា ក៏បានបើករថយន្តម៉ាកRolls-Royceពណ៌សពាក់ស្លាកលេខកម្ពុជា MR.IDOLនៅក្នុងសភាពស្រ,វឹងស្រាជោកជាំ បោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញតាម មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាលអោយរងការខូចខាតផ្នែកខាងមុខនៃរថយន្តយ៉ាងខ្លាំង និងបណ្ដាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។
ក្រោយមក បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Samka Kit» បានបង្ហោះសារ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយបកស្រាយថា «ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នាក៏អាចថាជាស,ហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហើយ ហើយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេគឺមានគ្នាច្រើនសប្បាយលក្ខណៈមិត្តភាពសូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។
អ្នកបង្កើតរឿងនេះឡើងគេដឹងច្បាស់ណាស់ថា ខ្ញុំជាមិត្តនឹងនាង តែគេចោ,ទបែបនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខាងស្រី។ សាកគិតមើលរឿងគ្រោះ,ថ្នាក់ចរាច,រណ៍សោះហេតុអីទាញដល់រឿងចោ,ទជាស,ហាយដើម្បីបំបាក់មុខខាងស្រីអោយកាន់តែខ្លាំង ដូច្នេះតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហើយ។
បើកបើកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមកព្រោះតាមផ្លូវមានកាមេរ៉ាច្រើនណាស់លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដើម្បីវា,យប្រ,ហាក្រោយខ្នងចឹងថោ,កទាបណាស់។ ការចោ,ទប្រកាន់ទាំងនោះមានភស្តុតាងអ្វីខ្លះ?
ឈប់សាងបាបទៅសម្លាញ់ព្រោះខ្ញុំឃើញថាបាបទាំងនោះ បានតបស្នងឯងវិញច្រើនណាស់ហើយ សង្ស័យអ្វីមកសួរនាំបានកុំធ្វើរឿងថោ,កទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។ បើចង់សួរនាំតេមកឆ្លើយភ្លាមព្រោះយើងក៏ជាមិត្តនឹងគ្នាដែរ តែប្រហែលសម្លាញ់លេងស្គាល់ខ្ញុំហើយទេដឹងព្រោះសម្លាញ់ឡើងធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំ ទើបមិនសួរនាំ។
ហើយសូមផ្តាំទៅអស់លោកសារព័ត៌មានមួយចំនួនតូចខ្លះផងថា បើច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោក នឹងប្រឈមនឹងច្បាប់។ មុនទទួលលុយសំណូកគេគួរគិតដល់ហានិភ័យផង។ រៀនដល់កម្រិតណាដែរ បានលោកមានសិទ្ធិយករូបខ្ញុំយកទៅបង្ហោះបែបនេះ?
មានការអនុញ្ញាតពីសាមីខ្លួនទេ? ឯកឧត្ដមរដ្ឋមន្ត្រីគួរពិនិត្យមើលវិជ្ជាជីវៈកូនចៅផងទានកុំអោយខូចឈ្មោះដល់ស្ថាប័នជាតិ ព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយើងរាល់ថ្ងៃដែរសូមជ្រាប»៕