គេនៅចាំបានថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តារាចម្រៀងសួស វីហ្សា និងលោកថមមី បានទៅទិញមាសពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា អស់លុយរហូតដល់ជាង១០ម៉ឺនដុល្លារ ហើយគ្រាន់តែទិញភ្លាមៗ រាសីពួកគេឡើងស្រើតៗ។
ក្រោយមកទៀត លោកថមមី បានកុម្ម៉ង់មាសពេជ្របន្ថែមពីហាងអ្នកស្រី ទ្រី ដាណា ហើយបានទៅយកអីវ៉ាន់នោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ នៅពេលនោះ អ្នកស្រី ទ្រី ដាណា បញ្ជាក់ ថា «មកទៀតហើយ ថ្ងៃនេះ មកយកអីវ៉ាន់កុម្ម៉ង់ គឺគ្រឿងពេជ្រ និងមាសចំនួនជាង៤ម៉ឺនដុល្លារ សូមជូនពរប្អូនទាំងពីរ ឲ្យមានសុភមង្គលរកទទួលទានមានបាន ឈ្នះអស់មារសត្រូវ និងសូមឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងហើយឈ្នះគ្រប់ឧបសគ្គហេងហេង»។
ចំណែក លោកថមមី ក៏បានបញ្ជាក់នៅពេលនោះដែរថា «ថ្ងៃនេះមកតែឯង មកទិញកាដូជូន Jenny និង ភរិយា សម្រាប់គម្រប់ខួបកូនស្រីអាយុ១ឆ្នាំ នៅថ្ងៃទី 09.10.2021 សង្ឃឹមថាកូនស្រីខ្ញុំ និងភរិយាខ្ញុំបានឃើញការផុសនេះ នឹងសប្បាយចិត្ត និងយល់ពីជម្រៅចិត្តប៉ាៗ
ទ្រព្យរបស់ខ្ញុំទាំងអស់នេះ គឺបានមកពី : ការអនុវត្ត + ការខិតខំប្រឹងប្រែងគ្មានពេលសម្រាកច្រើននោះទេ រាល់ថ្ងៃគឺខំណាស់ ភ្លេចបាយភ្លេចទឹកក៏មានក្នុងមួយថ្ងៃៗ ហើយវាចេញជា = លទ្ធផល ( TSJ BRAND ) ព្រោះតែក្តីស្រលាញ់ប្រពន្ធកូន ក្រុមគ្រួសារ ទើបជំរុញអោយខ្ញុំខិតខំស្ទើរតែគ្មានពេលទំនេររាល់ថ្ងៃនេះ I love My Families So Much»។
លុះពេលធ្វើខួបកំណើតឲ្យកូនស្រីរបស់ខ្លួនហើយនោះ ស្រាប់តែអ្នកនាង សួស វីហ្សា បានដាច់ចិត្តទម្លាយពីមូលហេតុ ដែលសម្រេចចិត្តទៅទិញមាសពេជ្រ នៅហាងអ្នកស្រី ទ្រី ដាណា ម្ដងហើយម្ដងទៀត ព្រមទាំងបញ្ជាក់ពីកាដូដ៏ច្រើន ដែលអ្នកស្រី ទ្រី ដាណា បានចងដៃកូននាង និងពួកខ្លួនជាប្ដីប្រពន្ធផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង សួស វីហ្សា បានរៀបរាប់ដូច្នេះថា «រូបថតថ្ងៃមុន ទើបតែទំនេរបានផុស រូបភាពពេលទៅហាងលក់មាសពេជ្ររបស់បងស្រីជាទីស្រលាញ់ទ្រី ដាណា Dana Tryកុំឆ្ងល់ថា ហេតុអីទៅទិញម្តងហើយចេះតែចង់ទៅទៀត ព្រោះតែមាសពេជ្រនៅហាងគាត់ ទឹកល្អ សុទ្ធៗ មិនថា មាស មិនថាពេជ្រមានម៉ូតច្រើនសន្ធឹកសន្ធាប់ក្នុងស្តុកងាយស្រួលជ្រើសរើស ទិញស្រួលលក់ស្រួល
តែអ្វី ដែលពិសេស ប្អូនក៏សូមអរគុណបង ដែលតែងតែបញ្ចុះតម្លៃពិសេសសម្រាប់ប្អូន និងគ្រួសារ និងសូមអរគុណបងដែលបងបានជូនជាកាដូរដល់កូនស្រីរបស់ប្អូនក្នុងថ្ងៃខួបកំណើតគាត់កាលពីថ្ងៃទី09.10.2021
កាដូរមានដូចជា ខ្សែកបន្តោងពេជ្រTSJ1ខ្សែ ខ្សែដៃមួយគូ និងខ្សែជើងមួយគូ និងបានចងដៃអូនជេននីបន្ថែមពីលើនេះ2000$ថែមទៀតផងថា ទុកអោយអូនJennyទិញនំញុំា ជូនកូនមិនគ្រប់បងក៏បានជូនពួកខ្ញុំទៀតចំនួន2000$រួមទាំងបាច់ផ្កាដ៏ស្រស់ស្អាតទោះប្រកែកយ៉ាងណាក៏នៅតែបងមិនព្រម
ព្រោះបងថា ជាលុយហេងៗត្រូវតែទទួល ប្អូនមិនមានអ្វីក្រៅពីសូមជូនពរបងមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ និងឈ្នះអស់មាសត្រូវ មនុស្សល្អព្រះនឹងតាមថែរក្សាជានិច្ច ដោយក្តីគោរពស្រលាញ់ពីប្អូនចំពោះបង ទ្រី ដាណា Dana Try»៕