ភ្នំពេញ៖ អតីតកំប្លែងស្រី ដ៏មានប្រជាប្រិយភាពចំនួន៣រូប ដែលពួកគេសុទ្ធសឹងតែធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកមហាជនទូទៅ តាមរយៈទស្សនីយភាពសំណើចលើកញ្ចប់ទូរទស្សន៍ រួមមានអ្នកនាង ឃ្មិប,អ្នកនាង ក្អយ និងអ្នកនាង កាតុ។ តើពួកគេកំពុងស្ថិតក្នុងស្ថានភាពបែបណា?
១. អតីតតារាកំប្លែង រ៉េន សុធារី ហៅនាង ឃ្មិប
ខ្សែជីវិតអតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប បានរសាត់ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈហើយ ដោយបានប្រើខ្សែជីវិតរសាត់ណ្ដែតនាពេលកន្លងមក បន្ទាប់ពីការសេពគប់មនុស្សខុសត្រូវបែកបាក់គ្រួសារទៀតនោះ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើខ្សែជីវិតយ៉ាងកម្សត់របស់ ឃ្មឹប ទៀតនោះ គឺក្រោយពេលលេចវត្តមានជាថ្មី នាងមិនត្រឹមតែធ្លាក់ខ្លួនលំបាក និងបាត់បង់រូបសម្ភស្សនោះទេ ថែមទាំងមានរឿងរ៉ាវជាច្រើនត្រូវបានកើតឡើងចំពោះនាងជាបន្តបន្ទាប់។ ហេតុផលនេះហើយ ទើបកន្លងមក ឃ្មឹប ប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ។ កន្លងមកក៏មានមិត្តរួមក្រុមបានជ្រោមជ្រែងឲ្យនាងបានវិលមកកំប្លែងវិញដែរ ប៉ុន្តែបន្ទាប់ពីបង្ហាញមុខមួយរយៈខ្លីក៏ស្រាប់តែបាត់មុខឈឹងទៅវិញ។
រហូតមកដល់ពេលនេះតារាកំប្លែងអ្នកនាង ឃ្មឹប បន្តភាពស្ងៀមស្ងាត់ ដោយប្រើជីវិតរស់នៅក្នុងតំបន់សំណង់មិនរៀបរយ និងប្រករបររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន មានដំណឹងអតីតតារាកំប្លែងរូបនេះបានផ្លាស់ទៅប្រកបមុខរបរជាសន្តិសុខវិញ។
២. អាតិតតារាកំប្លែង អ្នកនាង ជួន ចាន់រតនា ហៅ នាងក្អយ
អតីតតារាកំប្លែងស្រីអ្នកនាង ជួន ចាន់រតនា ហៅនាងក្អយ បានលេចមុខមាត់ជាថ្មីនៅមួយរយៈក្រោយនេះ។ ប៉ុន្តែមិនមែនជាអ្នកសិល្បៈ គឺស្ថិតក្នុងតំណែងជាជំទាវ។ អ្នកនាងបានបាត់មុខពីសិល្បៈ ពោលគឺបន្ទាប់ពីមានលេចធ្លាយវិវាទឈានដល់ការប្ដឹងផ្ដល់ជុំវិញរឿងរ៉ាវក្បត់ទំនុកចិត្ត គេជាប្រាក់អស់ជាច្រើនកាលពីអំឡុងឆ្នាំ២០១១។
គេបានដឹងថា ដំណោះស្រាយក្រៅប្រព័ន្ធតុលាការត្រូវបានធ្វើឡើងរវាងភាគីវិវាទ ហើយចាប់ពីពេលនោះមកតារាកំប្លែងសំដីបានរូបនេះ ក៏មិនបានបង្ហាញមុខលើវិថីសិល្បៈទៀតដែរ។ រហូតមកដល់អំឡុងខែឧសភាឆ្នាំ២០១៩ អ្នកនាងបានរៀបមង្គលការជាផ្លូវការជាមួយស្វាមី ដែលគេស្គាល់ថា ជាមន្ត្រីរាជការមានមុខមាត់ម្នាក់ ហើយជាស្វ័យប្រវត្តិក៏មានងារជាជំទាវ ខណៈសាច់ឈាមស្រស់ថ្លាសម្រស់កាន់តែស្រស្អាត។
ជាអកុសល ថ្មីៗនេះស្រាប់តែអតីតសមាជិកក្រុមកំប្លែងនាយក្រឹមរូបនេះ ត្រូវអាសោចកេរឈ្មោះសារជាថ្មី ដោយសារតារាសម្ដែង សឿ សុធារ៉ា ចេញមកបរិហារថា អ្នកនាងបានជំពាក់លុយតុងទីនជិត១ម៉ឺនដុល្លារមិនព្រមសង។
៣. អ្នកនាង សុខ ចាន់ធីតា ហៅ ស្រីតុ
អ្នកនាង សុខ ចាន់ធីតា ហៅ ស្រីតុ ជាតារាកំប្លែងស្រីលេចធ្លោមួយរូប ប្រកបដោយសមត្ថភាពសិល្បៈដ៏សម្បូរបែប មិនថា អាជីពជាពិធីការិនី តារាកំប្លែង និងជាតារាចម្រៀង នាងធ្វើបានល្អទាំងអស់។ គេនៅបានថា អ្នកនាង កាតុ ចូលប្រឡូកក្នុងសិល្បៈដំបូងកាលពីអំឡុងឆ្នាំ២០០២ ដែលកាលនោះអ្នកនាងទទួលបានគាំទ្រយ៉ាងខ្លាងតាមរយៈ ពាក្យសម្តីបង្កឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើច ។ ក្រៅពីអាជីពជាអ្នកសិល្បៈ នាងមានជំនួញច្រើនទៀតនៅក្នុងដៃ ដូចជាការបើកហាង លក់ហ្វឺ ដែលសព្វថ្ងៃកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
ប្រភពពីតារាញូស៍