កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ បានសម្ដែង ជាតួអង្គ ឡាំយ៉ង មើលទៅពិតជាសមខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកឃើញវីដេអូ របស់នាងសម្ដែងហើយ លាន់មាត់សរសើរស្ទើរគ្រប់គ្នា។
ការចាប់អារម្មណ៍ និងលាន់មាត់សរសើរនេះ ដោយហេតុថា តួអង្គ នាង ឡាំយ៉ង ជាស្រីម្នាក់ ដែលចូលចិត្តផឹកស៊ី មានប្រុសច្រើន ពីមួយទៅមួយរាប់អស់ ស្របពេល ចោម ចន្ទ ដែលជាស្ត្រីម្នាក់ ចូលចិត្តនិយាយរឿង តណ្ហា ផងនាង នោះ ពេលនាងសម្ដែងរឿងនេះ រួមនឹងកាយវិការដ៏រស់រវើក មើលទៅដូចពិតៗអញ្ចឹង។
ដោយឡែក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ចោម ច័ន្ទ កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលថែមមួយកម្រិតទៀត ក្រោយពីរូបនាង បង្ហាញរូបភាពស្និទ្ធស្នាលជាច្រើនសន្លឹក ជាមួយនឹង តុក្កតាមួយ មើលទៅស្ទើរតែដូចមនុស្សគ្មានចន្លោះនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតតុក្កតានេះ ចោម ច័ន្ទ បានដាក់Captionថា «Good morning ហាមមើលស្រីផ្សេង អ្វីដែល អ្នកចង់សូមប្រាប់ខ្ញុំ»។ តាមរយៈនេះ បងប្អូន បងប្អូនមួយចំនួន សាកសួរតម្លៃ និងបញ្ចេញមតិបែបលេងសើចជាច្រើន។
ជាក់ស្ដែង ក្នុងចំណោមមតិជាច្រើននោះ ពួកគេបានលើកឡើងថា «ចប់ហើយប្រុសៗ អស់ហាងឆេងហើយ, ចែ, មានតុក្កតាស្រីអត់ ខ្ញុំចង់អល់ដើមួយដែរ, មិនចេះទន់ ចង្អុលមេឃគ្រប់ម៉ោង, មើលដំបូងស្មានតែ ជ័រ ការពិតតុក្តា សោះ , គ្រប់ទឹកហើយ ខ្មោចលងងាប់, ស្រី្តជោគជ័យគេ មិនយកប្តីទេ,មិនប្លែក មិន choum chann ទេ, ទិញមួយប៉ុន្មានចែ»។
ដោយឡែកមានមតិមួយនោះ បានលើកជាសំណួរថា «គេឲ្យភាគរយប៉ុន្មាន លក់បានក្នុងមួយតុក្កតា នឹង បង? ជាការឆ្លើយតប ចោម ច័ន្ទ បានបញ្ជាក់ថា «អត់មានអ្នកជួលខ្ញុំទេ ខ្ញុំកុម្ម៉ង់ទិញផ្ទាល់យកមកប្រើ»៕ ដើម្បី កាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖