ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងល្បីប្រចាំផលិតកម្មថោន រ៉ាប៊ី បានបញ្ចេញរាងជាមួយឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតនៅក្នុងបណ្តញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលមិនតិចនោះទេ។
ដោយឡែក តារាស្រីរូបនេះ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីឈុតសម្លៀកបំពាក់លេងទឹកបែបសុិចសុីមួយឈុត ដែលមានលក្ខណៈសមជាមួយនឹងរាងដ៏ល្វត់ល្វន់ សាច់សខ្ចីផូរផង់ ដោយមើលទៅគឺគ្មានទាស់ត្រង់ណាបន្តិចឡើយ គឺស្អាតគ្មានទាស់តែម្តង។
ចំណែកអ្នកគាំទ្រក៏បានសរសើរដល់សម្រស់របស់ តារាចម្រៀង រ៉ាប៊ី ដែលមើលទៅស្អាត និងសុិចសុីតាមរបៀបយុវវ័យសម័យថ្មីផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖