រឿងលុយតុងទីន នៅទីបំផុត សឿ សុធារ៉ា ចេញមុខសុំទោសអ្នកនាង ខ្ញុង វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានវិវាទឆ្លើយឆ្លងសំដីជុំវិញរឿងជំពាក់លុយតុងទីមួយរយៈកន្លងមក ទីបំផុតតារាសម្ដែង សឿ សុធារ៉ា បានចេញមកបង្ហោះសារសុំទោសតារាកំប្លែងនាង ខ្ញុង ជាសាធារណៈហើយ បន្ទាប់ពីភាគីត្រូវបានគេចោទ បានព្រមានដាក់ពាក្យបណ្ដឹងទៅតុលការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើបណ្ដាញសង្គមគណនីឈ្មោះ Sapoun Darapemean ដែលគេស្គាល់ជារបស់អ្នកនាង សឿ សុធារ៉ា បានបង្ហោះសុំទោសតារាកំប្លែងស្រីអ្នកនាង ស្រេង សុកាន់ដា ហៅស្រី ខ្ញុង ដោយតារាសម្ដែងទើបលេចមុខសារជាថ្មីរូបនេះ អះអាងថា រឿងរ៉ាវកន្លងមកកើតចេញពីការយល់ច្រឡំ និងការធ្វេសប្រហែស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សឿ សុធារ៉ា បញ្ជាក់ថា៖” គាត់(ខ្ញុង)បានទូទាត់ឲ្យនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។ ការដែលនាងខ្ញុំផុសឯកសារគាត់ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែសយល់ច្រលំថ្ងៃខែរបស់នាងខ្ញុំទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សឿ សុធារ៉ា បានធ្វើការបញ្ចេញឯកសារជាផ្លូវការមួយច្បាប់ ដែលមានផ្ដិតមេដៃរបស់ពួកគេទាំងពីរ ដើម្បីជាការសុំអភ័យទោសដល់មហាជន ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា(ហៅ ស្រីញ៉ូង) ដែលនាងបានធ្វើការមិនច្បាស់ជាមួយគ្នាបណ្ដាលឲ្យមានការយល់ច្រឡំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តារាសម្ដែង សឿ សុធារ៉ា ទើបតែស្អុយឈ្មោះដោយសារតែជំពាក់លុយតុងទីនកូនក្រុមរាប់ពាន់ដុល្លារ និងត្រូវកូនក្រុមបង្ហោះបរិហារពេញហ្វេសប៊ុក។ ថ្មីៗនេះបានបង្ហាញមុខតារាកំប្លែងស្រីពីររូប ដែលអះអាងថា បានជំពាក់នាងមិនសង គឺតារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅស្រី ខ្ញុង ជំពាក់ជាង១ម៉ឺនដុល្លារ និងអ្នកនាង ជួន ចាន់រតនា ហៅស្រីអយ ដែលជាអតីតតារាកំប្លែងជំពាក់ជិត១ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះតារាស្រី សឿ សុធារ៉ា អះអាងថា នាងមិនអាចបន្តសម្ងំឈឺចាប់តែឯងទៀតបានទេ ហើយបំណាច់នឹងនាងបានប្រឡាក់ប្រឡូសក្នុងរឿងនេះស្អុយឈ្មោះទៅហើយនោះ អ្នកដែលជំពាក់លុយនាងក៏ត្រូវតែប្រឡាក់ប្រឡូសជាមួយនាងដែរ។ ទោះបីជាយ៉ាងណា អ្នកនាង ជួន ចាន់រតនា ដែលមានងារជាជំទាវផងនោះហាក់រក្សាភាពស្ងៀមស្ងាត់ មិនតបតអ្វីឡើយ។ ផ្ទុយទៅវិញ តារាកំប្លែងអ្នកនាង ខ្ញុង តែងព្រលយពាក្យនៅលើបណ្ដាញសង្គមដោយទុកឲ្យប្រព័ន្ធច្បាប់ជាអ្នកដោះស្រាយ ខណៈមហាជនមានទាំងគាំទ្រ និងរិះគន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះវាំងននខ្មៅ ត្រូវបានបើកហើយ ស និងខ្មៅក៏ត្រូវបានបញ្ជាក់ផងដែរ គឺគ្រាន់តែជាការយល់ច្រឡំគ្នា។ ប៉ុន្តែក៏មានអ្នកតាមដាន និងដឹងរឿងរ៉ាវតារាមួយចំនួនបានជជែកគ្នា ដោយដាក់ការសង្ស័យទំនងជាតារាទាំពីរនេះនាំគ្នាបង្កើតរឿងអាស្រូវឲ្យល្បីក៏ថាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកតាមដានមួយចំនួនលើកឡើងថា មិនអាចរឿងលុយកាក់រាប់ម៉ឺនដុល្លារអាចច្រឡំកើតនោះទេ។ បើមើលមួយជ្រុងទៀត ការធ្វើបែបនេះអាចនាំឲ្យចំណេញដល់ពួកគេ ពោលគឺតារាសម្ដែង សឿ សុធារ៉ា ល្បីឡើងវិញបន្ទាប់ពីនាងប្រកាសចូលសិល្បៈជាថ្មី ទោះបីថាជះផលអាក្រក់បន្តិចបន្ទួចទៅលើកេរឈ្មោះក្ដី។ ដោយឡែក អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺមានអ្នកចូលទៅមើលការបកស្រាយកាន់តែច្រើន ឆ្លៀតឱកាសអាចលក់ផ្អក លក់ប្រហុក ដាច់កាន់តែខ្លាំងដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត កន្លងមកក៏មានស្ថានភាពតារាមួយចំនួនតូច ហេតុតែចង់ល្បីបានបបួលគ្នាបង្កើតរឿងអាស្រូវ ដើម្បីបានភាពល្បីល្បាញតាមរយៈការចុះផ្សាយ និងកន្លងមកក៏មានតារាខ្លះចេញមកអះអាងថា ក្រោយផ្ទុះរឿងអាស្រូវរូបគេកាន់តែមានទីផ្សារ ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment