ក្រោយពីអ្នកស្រី ទ្រី ដាណា បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយខ្លួនជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះនោះ, ពូម៉ៅ បានបង្ហោះសារសុំទោសភរិយា ចំនួន២ថ្ងៃជាប់ៗគ្នា ដោយសន្យា មិនឲ្យមានរឿងនេះទៀតឡើយ ព្រមទាំង ធ្វើឲ្យភរិយាសើច ញញឹមឲ្យបានច្រើនផងដែរ។
ជាក់ស្ដែង កាលពីព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពូម៉ៅ បានបង្ហោះសារថា «សូមជម្រាបសួរបងប្អូន។ ដោយពេលកន្លងមកខ្ញុំមានកំហុសមួយចំនួនចំពោះប្រពន្ធជាទីស្រលាញ់ ឆ្លងកាត់ការពិចារណាមួយរយៈពេលធំ បានយល់ដឹងកំហុសទាំងអស់ច្បាស់លាស់ហើយព្រមកែដើម្បីសុភមង្គលគ្រួសារ»។
ក្រោយមកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពូម៉ៅ បានបង្ហោះសារអង្វរករភរិយាទៀតថា «ប្រពន្ធជាទីស្រលាញ់សូមអូនលើកលែងទោស ព្រមអភ័យទោសអោយបងជាលើកចុងក្រោយ នឹងសូមសន្យា ថាមិនអោយមានលើកក្រោយទៀតឡើយ។ អត់ពីអូននិងកូនមួយរយៈនេះបងពិតជាពិបាករស់នៅណាស់ ព្រោះក្នុងចិត្តបងមានតែអូននិងកូនតែមួយគត់»។
បន្ទាប់ពីបង្ហោះសារសុំទោសជាសាធារណៈហើយ នៅមិនទាន់ទទួលបានចម្លើយលើកលែងទោសពីភរិយានោះ, នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ពូម៉ៅ បានឡាយវីដេអូ យំគគ្រូករៀបរាប់យ៉ាងកម្សត់ សុំអង្វរភរិយាឲ្យលើកលែងទោស ដើម្បីមានឱកាសមានថែប្រពន្ធកូនវិញនោះ។
ពូម៉ៅ បានយំរៀបរាប់យ៉ាងកម្សត់ថា លោកឡាយនេះ ដើម្បីចង់ត្រូវគ្នាជាមួយគ្រួសារវិញ លោកនឹកកូន នឹកប្រពន្ធ។ ប៉ុន្តែឥឡូវនេះ លោកកំពុងតែនៅផ្ទះម្ដាយរបស់លោក។ រយៈពេល១ខែ មិនបានជួបកូន ជួបមុខប្រពន្ធ តើអារម្មណ៍បែកបាក់ប្រពន្ធ វាទៅជាយ៉ាងណា?
លោកយំខ្លាំងៗ ដោយរៀបរាប់ទៀតថា អ្នកខ្លះថា លោកសម្ដែង លោកមិនមែនសម្ដែងនោះទេ មនុស្សប្រុស មិនដែលចេះយកទឹកភ្នែកយកមកដាក់មុខអញ្ចឹងទេ។ លោកថា លោកអង្វរភរិយា តែគេមិនលើកលែងឲ្យទេ។ លោក លើកជាសំណួរថា លោកខុសកន្លែងណា ទំនាស់គ្រួសារតិចតួច ភរិយាដាក់កំហិតដល់លោកដល់ថ្នាក់នេះ។
លោកបន្តលើកជាសំណួរថា ហេតុអ្វី ភរិយាធ្វើដាក់លោកដល់ថ្នាក់នេះ លោកដឹងខុស ដឹងកំហុសគ្រប់យ៉ាងហើយ ហេតុអ្វីមិនលើកឡើងទោសឲ្យ។ លោកទៅបួស សាងកុសលផលបុណ្យ ដឹងកំហុសគ្រប់បែបយ៉ាង។ ពេលខ្លះនឹកកូន មើលវីដេអូកូនដែលថតទុក លោកស្រស់ទឹកភ្នែក។
ពូម៉ៅ បានបន្តទៀតថា នេះមិនមែនរៀបរៀងទុកទេ តែជាការនឹកពិតមិនមែន។ មិនមែនជាការសម្ដែងអ្វីទាំងអស់។ លោកចង់ឲ្យបងប្អូនដឹងថា មនុស្ស ដែលដឹងកំហុសហើយ សុំឲ្យភរិយាលើកលែងដើម្បីទៅមើលថែគ្រួសារវិញ, គ្រួសារ ដែលខំតាំងពីអត់ រហូតមានបានគ្រប់បែបយ៉ាងអស់ គាត់ធាក់លោកចេញ លោកមិនដែលទាមទារទ្រព្យសម្បត្តិអីទៀត លោកសុំតែធ្វើម៉េចចូលគ្រួសារហ្នឹងវិញ មើលថែប្រពន្ធកូន ព្រោះប្រពន្ធកូនជាទ្រព្យសម្បត្តិរបស់លោក គ្មានអ្វីធំជាងប្រពន្ធកូននោះទេ។
លោក បន្តទៀតថា ឥឡូវលោកគ្មានអ្វីទេ ពេលខ្លះនឹកប្រពន្ធ នឹកកូន បានត្រឹមតែយំបែបនេះទេ សួរថា ឲ្យលោកធ្វើអ្វីទៀត? គ្រប់បែបយ៉ាង អ្វីដែលភរិយាទាមទារ លោកធ្វើតាមអស់ហើយ សេរីភាពក៏លោកមិនដែលមានដែរ សំខាន់អាចឲ្យលោកបានជួបជុំប្រពន្ធកូនវិញ, កំហុសលោកទាំងប៉ុន្មាន ភរិយាមិនព្រមលើកលែងទោសឲ្យទៀត។
លោក បានបញ្ជាក់ថា ការដាច់ចិត្តឡាយនេះ ដោយសារតែមិនដាច់ចិត្តពីគ្រួសារ ដែលខំតស៊ូតាំងពីអត់មករហូត ដល់មានបាន។ លោកខុសកន្លែងណា លោកកែតាមភរិយាកន្លែងហ្នឹង តែលោកសុំម្យ៉ាង សុំតែសុំសុខ។ លោកសង្ឃឹមថា ភរិយាមើលឡាយរបស់លោក ដែលលោកខុសពេលស្រ,វឹងនោះ សង្ឃឹមលើកលែងទោសដើម្បីសុភមង្គល៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖