ក្រោយពីផលិតកម្ម Galaxy Navatra បានសម្រេចលុប trailersបទចម្រៀង “are you ok? ដែលទិញសិទ្ធិពីមេធីមនាគហោះ តម្លៃ១២០០០ដុល្លារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក តាមការស្នើសុំរបស់អ្នកគាំទ្រមួយចំនួនរួចមក, រឿងរ៉ាវនេះ បានក្លាយជាប្រធានបទដ៏សម្រាប់របស់មហាជនក្នុងការជជែកវែកញែក រកខុសត្រូវ។
ក្នុងការវែកញែកនេះ មតិខ្លះក៏គាំទ្រ ខណៈមតិជាច្រើនទៀត មិនគាំទ្រចំពោះបទ“are you ok? និង trailersបទចម្រៀង “are you ok? នោះឡើយ ដោយពួកគេ លើកឡើងថា មានពាក្យពេចន៍មិនសមរម្យ ជាការបំផ្លាញវប្បធម៌ខ្មែរ, ជាគំរូមិនល្អ ដែលបង្ហាញទិដ្ឋភាពមិនសមរម្យនៅក្នុងថ្នាក់រៀនជាដើមនោះ។
ផ្ទុយពីការលើកឡើងក្នុងន័យរិះ,គន់នេះ លោក ពេជ្រ ស្រស់ បានបង្ហោះវីដេអូ បញ្ចេញទស្សនៈរបស់ខ្លួន នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ដោយដាក់Captionថា «ទស្សនៈខ្ញុំខុសប្លែកពីគេបន្តិចចុះ ជុំវិញបទចម្រៀងជា ភាសាបរទេស ដែលកូនខ្មែរផលិតគឺ Are You Ok? បើចង់ដឹងសូមចូលស្តាប់»។
ប្រធានគណប,ក្សយុវជនកម្ពុជា រូបនេះ បានលើកឡើងថា មានបាតុ,ភាពមួយចំនួននៅកម្ពុជា ហាក់បីដូចជាការរិះ,គន់ទៅលើបទចម្រៀងដ៏ខ្លីមួយនេះ។ លោកថា ការរិះ,គន់នេះ ហាក់បីដូចជាមិនបានផ្ដល់កម្លាំងចិត្តឲ្យប្អូនប្រុសម្នាក់នោះទេ ថែមទាំងចោទប្អូនប្រុសម្នាក់នោះថា បានពង្វក់ ក៏ដូចជាសាយភាយនូវភាសាមិនពីរោះ នៅក្នុងសាលារៀនអីជាដើម។
លោកថា បើនិយាយពីការរិះ,គន់មានពីរ ១រិះ,គន់ដើម្បីស្ថាបនាឲ្យបុគ្គលនោះកែតម្រូវ ឲ្យរីកចម្រើន ១ទៀត រិះ,គន់ដើម្បីជាន់ពន្លិចគ្នាតែម្ដង បើទោះបីគ្នាទទួលបានថវិកាមួយចំនួនពីផលិតកម្មមួយ ក៏រិះ,គន់គ្នាដែរ។ អញ្ចឹងធ្វើឲ្យកូនខ្មែរបាក់ទឹកចិត្ត លែងហ៊ានរកអ្វីដែលថ្មី ប្លែកហើយ។
ចំពោះការរិះ,គន់ទៅលើតារាចម្រៀងនៅផលិតកម្មGalaxy Navatraវិញ លោកពេជ្រ ស្រស់ថា ការរិះ,គន់នោះ ក៏មិនទាន់ត្រូវ១០០ភាគរយដែរ។ លោកថា សិល្បៈ ជាការច្នៃប្រឌិត ហើយអា,វុធជ័រទៀតសោត ក៏មិនបានយកមកធ្វើអីទេ គ្រាន់តែសំដៅ អ្នកឯងឈ្លើយណាស់ បបួលគេទៅផ្ដេចផ្ដាសក្នុងបន្ទប់រៀន។
លោកបន្តទៀតថា កុំឲ្យតែអ្នកនោះយកអា,វុធមែនទែន ទៅក្នុងសាលារៀន អាហ្នឹងជាប់គុកហើយ ការប្រើប្រាស់អា,វុធ។ លោកបន្តទៀតថា សូមកូនខ្មែរកុំដល់ថ្នាក់ទើសគេ រហូតអត់ចេះបែងចែក អ្វីជាភាពត្រឹមត្រូវ អ្វីជាភាពមិនត្រូវ បើងាកឡើងទើស ងាកឡើងរិះ,គន់ វាបាត់បង់នូវអ្វី ដែលជារបស់ថ្មីៗរបស់ខ្មែរ ក៏ដូចជា បំបាក់ទឹកចិត្តយុវជន។ លោកថា ប្អូនប្រុស ដែលទទួលបានថវិកានោះ ជារឿងត្រឹមត្រូវហើយ ព្រោះគាត់មានស្នាដៃ ធ្វើឲ្យពិភពលោកយកសំឡេងគាត់ទៅលេងទូទាំងពិភពលោក។
ក្រោយលើកពេជ្រ ស្រស់ លើកឡើងនូវទស្សនៈរបស់ខ្លួនរួចមក មានមតិជាច្រើន បានចូលរួមបញ្ចេញយោបល់ ក្នុងនោះ មានគណនីហ្វេសប៊ុកមួយ បានលើកឡើងថា «គំនិតអ្នករិះ,គន់អភិរក្សពេក មិនអភិវឌ្ឍ ដឹងកាលណាយើងដើរទាន់គេទេ មើលតែថៃទៅគេអភិរក្សក៏អភិវឌ្ឍដែរ សួរទៅជុំវិញពិភពលោកទៅប្រទេសណាក៏ស្គាល់ថៃដែរ យើងចង់អោយល្បីដូចគេ តែអ្នកខ្លះនៅតែគិតអភិរក្សពេកដូចឃាត់អោយនៅត្រឹមនឹងចឹង។ បើយល់ល្អអោយពីរនឹងដើរទទឹមគ្នាទៅទើបយើងល្អបាន»។
ជាការឆ្លើយតប លោកពេជ្រ ស្រស់ បានលើកឡើងថា «ពួករិះ,គន់ដែលយកលេសថាអភិរក្សនោះគឺមិនទាន់យល់ពីសិល្បៈទេ ពីព្រោះសិល្បៈមានសម័យ មានបុរាណ ដូច្នេះបើសម័យគេច្នៃបែបសម័យហើយ មានន័យថា សម័យឲ្យចំសម័យ បុរាណឲ្យចំបុរាណ កុំឲ្យតែយកការស្លៀកពាក់បុរាណទៅលោតកញ្ឆេងដូចសម័យនោះទើបខុស»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖