លុបហើយតែមិនអស់ចិត្ត! អ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា លើកឡើងបែបនេះចំពោះបទចម្រៀង «Are You Ok?»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដឹងនាំសម្ដែងវ័យក្មេងលោក ឃុន ធារិទ្ធ ហៅ រិទ្ធ អូមេហ្កា បានលើកហេតុ​ផលមួយ​ចំនួន​ជុំវិញចម្រៀង​​៥​ភា​សា​​របស់កញ្ញា​ តន់ ច័ន្ទសីម៉ា ដោយចាត់ទុក បទ «Are You Ok» នេះគ្រាន់​តែជាគំនិតច្នៃប្រឌិតរបស់អ្នកដឹកនាំសម្តែង មិន​មែន​ធ្វើ​អំពើខុសច្បាប់ ឬ​បំពុល​សង្គមឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃុន ធារិទ្ធ បានលើកឡើងក្នុងនាមជាអ្នកផលិតមួយរូប និងជាទស្សនិកជនថា MV របស់​ផលិត​កម្ម Galaxy ស្លៀកពាក់ខោអាវសិស្សសាលាកាន់កាំភ្លើង នេះគ្រាន់​តែជា​គំនិតច្នៃ​ប្រឌិត​របស់​អ្នកដឹកនាំសម្តែង (Creative MV) មិន​មែន​ធ្វើអំពើខុសច្បាប់ ឬបំពុល​សង្គម​នោះទេ គ្រាន់តែជាការផលិតបែបកម្សាន្តអារម្មណ និងប្លែកអារម្មណ៍​អ្នក​ទស្សនាប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនិយាយថា៖ «តួអង្គក្នុង MV នេះ​ស្លៀក​ឈុតសិស្សសាលា តែមិនមែនសិស្សសាលាបែបខ្មែរទេ, កាំភ្លើង​ក៏មិនមែន​កាំភ្លើង​មែន​ទែនដែរ គ្រាន់ជាកាំភ្លើងជ័រ (Prop សម្រាប់​ថត), ឈុត​នេះមិន​បានថតក្នុងសាលារៀន​របស់ប្រទេសកម្ពុជាពិតប្រាកដមួយណាទេ គ្រាន់​តែ​ជា​ឆាកប្រឌិតឡើង (មិនប៉ះពាល់​ដល់​ក្រសួងអប់រំ)» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រិទ្ធ អូមេហ្កា អះអាងទៀតថា៖«រឿង Girl No Where របស់ថៃ MV របស់កូរ៉េ សុទ្ធតែ​ប្រើ​ឈុតសិស្សសាលាដូចគ្នា មានទាំង​កាន់​កាំភ្លើង មានតែអំពើហិង្សា មានទាំងឃាតកម្ម តែ​ហេតុអី​ប្រជាជន​​គេបើក​ចិត្តទូលាយ​ទទួល​យក ព្រោះគេដឹងថា ជាការសម្តែង និងផលិត​បែប​​កម្សាន្ត(Entertainment) រហូត​ដល់​ប្រជាជនខ្មែរនាំគ្នាទស្សនា like និង Share ដូចគ្មាន​ពាក្យ​រិះគន់។ ខ្ញុំមិនយល់​ហេតុអី​ប្រ​ជា​ជន​ខ្មែរនៅតែមានទស្សនៈប្រកាន់បែបនេះ បែង​ចែក​មិនដាច់ការសម្តែង និងមែនទែន? »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រិទ្ធ អូមេហ្កា ក៏បានស្ញើច​សសើរ និងគាំទ្រដល់ផលិតកម្ម Galaxy ដែលហ៊ានចំណាយ​ដើមទុនយ៉ាងច្រើន​លើ​​ការផលិត MV នីមួយៗមិនគិតពីផល​ចំណេញ តែផ្តោតលើគុណភាព ប្រជែងទីផ្សារ​អន្តរ​ជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត អ្នកដឹងនាំសម្ដែងវ័យក្មេងរូបនេះ បានសម្ដែងការស្តាយ ដែល MV មួយ​នេះ​ចំណាយលុយដល់ទៅ​៥ម៉ឺនដុល្លារ និងការខិតខំផលិត​របស់​ក្រុម​ការងារ​ទាំងអស់​របស់​ផលិត​កម្ម Galaxy ត្រូវបានលុបចោល ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បើក​ចិត្តឱ្យ​​ទូលាយ ដើម្បីឱ្យកម្រិត​សិល្បៈ ក៏ដូចការផលិតរបស់​ខ្មែរ​អាច​ឈាន​ជើង ចូល​ទីផ្សា​អន្តរ​ជាតិ ដូច ថៃ វៀតណាម និង កូរ៉េ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment