គេនៅចាំបានថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ តារាទីកតុកដ៏ល្បីឈ្មោះ ម៉ាក់ល័ក្ខ បានចុះកុងត្រាការងារជាមួយអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ក្នុងតម្លៃខ្លួនដ៏ខ្ពស់រហូតដល់១០ម៉ឺនដុល្លារឯណោះ។
ក្រោយទទួលបានលុយហើយនោះ នៅថ្ងៃបន្ទាប់ ម៉ាក់ល័ក្ខ បានបង្ហាញរថយន្តដ៏ថ្មីសន្លាងរបស់ខ្លួនម៉ាក Lexus NX300ក្នុងតម្លៃរហូតដល់ជាង៧ម៉ឺនដុល្លារឯណោះ (៧ ៥០០០)។ លុះនៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ ម៉ាក់ល័ក្ខ បង្ហាញលុយកាន់ពេញដូច ធ្វើដូចផ្លិត អមដោយសារយ៉ាងខ្លីថា «ហេងៗថ្ងៃបើកប្រាក់ខែដំបូងនៃកាងារជាមួយបងស្រី អរគុណបងស្រី»។
នៅពេលគេសួរថា «មួយខែបើកលុយបានច្រើនម្ល៉េះ រកចំណូលអោយបានប៉ុន្មានដែរ»។ ជាការឆ្លើយតបនាពេលនោះ ម៉ាក់ល័ក្ខ បានបញ្ជាក់ថា «មួយម៉ឺនបួនពាន់ប្រាំមួយរយ ហើយនៅប្រាប់ខែក្រៅទៀត អរគុណ ដែលទើសខ្ញុំសតាំងពីដើម, ដឹងអត់អ្នកទើសខ្ញុំ ខ្ញុំចាំមុខអ្នកជាងគេ តាំងពីតុតតុករហូតដល់ហ្វេកបុកផេក»។
ដោយឡែក កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ម៉ាក់ល័ក្ខ បង្ហោះរូបថត១សន្លឹក បង្ហាញពីការទៅទិញគ្រឿងអលង្ការនៅហាងអ្នកស្រី ទ្រី ដាណា អមដោយសារបញ្ជាក់ថា «ថ្ងៃនេះ មកយកលាប ហេងៗពីបងស្រី»។
បន្តិចក្រោយមក ម៉ាក់ល័ក្ខ បានបង្ហោះរូបថតខ្សែដៃ១គូ អមដោយសារបញ្ជាក់ដែរថា «ឈឺហើយបងប្អូន តែបំពេញបំណងខ្លួនឯងបានហើយ អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្តប្អូនមករហូត «ថ្ងៃនេះយកលាបយកហេងពីហាងពេជ្របងស្រីដាណា»។
តាមរយៈនេះ មានមតិមួយ បញ្ចេញមតិហាក់អស់សំណើចថា «បានទិញអី ទាល់តែផុសបានអស់ចិត្ត»។ ជាការឆ្លើយតប ម៉ាក់ល័ក្ខ បានបញ្ជាក់ថា ចា៎ត្រូវហើយ ហ្វេសប៊ុកគេបង្កើតឲ្យផុសតើ»។ មតិមួយទៀត បានសួរពីតម្លៃ ហើយត្រូវម៉ាក់ល័ក្ខបញ្ជាក់ថា ជិត៥ពាន់ដុល្លារ៕