ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងទំនាក់ទំនងស្នេហារបស់ តារាស្រី សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ អាចនិយាយបានថា កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងភាពល្អូកល្អើនមិនផ្លាស់ប្ដូរដែលតែងតែបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី សុខ សោម៉ាវត្តី ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បានមើលឃើញពីភាពផ្អែមល្ហែមរវាងនាង និងគូស្នេហ៍ សាជាថ្មីម្ដងទៀត បន្ទាប់ពីបានចេញមកបង្ហោះរូបភាពគូជាមួយនឹងគ្នា បង្ហាញពីសកម្មភាពដ៏រ៉ូមែនទិកពោរពេញដោយស្នាមញញឹមយ៉ាងមានក្ដីសុខ ថែមទៀតផង។ ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានរៀបរាប់ថា៖
អូនចង់បានអី បងឲ្យអូនគ្រប់យ៉ាង ការគោរព ការស្រលាញ់ សុភមង្គល ស្នាមញញឹម សេចក្ដីសុខគ្រួសារ មានអស់ហើយ តែឆ្ងល់ចង់សុំមានប្រុសក្មេង ១ ទៀត អត់ព្រមឲ្យ មនុស្សអាក្រក់ – សុខ សោម៉ាវត្តី
ជាមួយគ្នានេះដែរ ការបង្ហោះនេះ ពិតជាធ្វើឲ្យអារម្មណ៍ហ្វេនៗកាន់តែរំភើបជំនួស ដោយបានឃើញពីសុភមង្គល របស់អ្នកទាំងពីរ ក៏ដូចជាទំនាក់ទំនងស្នេហាដ៏ល្អប្រសើរមិនចេះប្រែប្រួល ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖