ភ្នំពេញ៖ រៀងរាល់ឆ្នាំ ហ្វេនៗ ជាពិសេសនោះអ្នកតាមដានជីវិតតារាចម្រៀងប្រុសសម្លេងផ្អែម លោក ឆន សុវណ្ណរាជ សង្កេតឃើញថា ពេលខួបកំណើតរបស់លោកម្តងៗ គឺតែងតែមាន តារាមួយចំនួននិងហ្វេនៗ មក Surprise លោកជារឿយៗ ។
ជាកស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើត របស់កំពូល តារាចម្រៀងប្រុសរូបនេះ ដែលឈានចូលវ័យ ៣៧ ឆ្នាំហើយ ដែលម្ចាស់បទ «យំផ្តាំមេឃ» ពិតជារំភើបខ្លាំងនោះ គឺបងប្អូន ក៏ដូចជាក្រុមគ្រួសារ របស់លោក ទាំងអស់មកចាំ Surprise ទាំងយប់តែម្តង។
ទន្ទឹមនឹងនេះ អ្វីដែលចាប់អារម្មណ៍ តារាប្រុសរូបនេះ ក៍បានបង្ហោះ រូបភាពជាច្រើនសន្លឹក នៃការដូដែលទទួលបានខួបកំណើតឆ្នាំនេះ សុទ្ធសឹងតែរបស់មានតម្លៃ មាស ពេជ្រកែវកង លើសពីនេះ បាច់ផ្កាលុយដុល្លារ ក្រដាសមួយរយ មួយបាច់ធំ មើលទៅញាក់សាច់ទ្រឺតៗ ដែលគិតត្រួសៗ ចំនួនទឹកប្រាក់ក៏មិនតិចណាស់ដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖