កម្សាន្ត៖ តារា Kpop ប្រុសស្រីប៉ុន្មានរូបនេះ មុននឹងក្លាយជាកំពូលតារាល្បីល្បាញ ពួកគេធ្លាប់បានធ្វើជាម៉ូដែលពីមុនមក។ មិនតែប៉ុណ្ណោះពួកគេថែមទាំងមិនដែលគិតថាខ្លួននឹងក្លាយជាតារាចម្រៀងដ៏ល្បីល្បាញមកដល់ពេលនេះនោះទេ។
ការជ្រើសរើសតារា Kpop ពីមុន មិនផ្ដោតទៅលើតែសមត្ថភាពច្រៀងតែមួយមុខនោះទេ ឲ្យតែសម្រស់ទាក់ទាញនោះត្រូវគេទាក់ទងយកទៅបណ្ដុះបណ្ដាលជាមិនខាន តែបើសិនបន្ថែមជាមួយបទពិសោធន៍ជាអ្នកបង្ហាញម៉ូតទៀតកាន់តែប្រសើរ។ ខាងក្រោមនេះជាតារាប្រុសស្រីដែលធ្លាប់មានប្រវត្តិថតម៉ូដែលឲ្យផលិតមុននឹងប្រលោកវិស័យ Kpop៖
១. Kim Seokjin
សមាជិកក្រុម BTS លំដាប់ពិភពលោក Jin ធ្លាប់ថតម៉ូដែលបានប៉ុន្មានខែដែរ មុននឹងត្រូវគេទាក់ទងយកទៅធ្វើជាតារាចម្រៀង។ តាំងពីទើបតែកំលោះ លោក World Wide Handsom Jin ក៏ធ្លាប់ត្រូវបានមហាជនច្រលំថាលោកជាតារាម្ដងដែរ ហើយថែមទាំងត្រូវគេសុំថតទៀតផង។
២. Kim Jisoo
តារាស្រីដែលជា Visual ប្រចាំក្រុម Jisoo បានធ្វើជាតារាបង្ហាញម៉ូតឲ្យម៉ាកសម្លៀកបំពាក់សិស្សសាលា មុននឹងចាប់អាជីពជាតារាចម្រៀង Kpop ក្នុងក្រុម Blackpink ដែលជោគជ័យ។
៣. Bae Suzy
Suzy ធ្លាប់ថតម៉ូតឲ្យហាងទិញទំនិញអនឡាញ បន្ទាប់មកនាងក៏ក្លាយទៅជាតារាចម្រៀងក្នុងក្រុម Miss A ហើយបច្ចុប្បន្ននាងមម៉ាញឹកក្នុងការសម្ដែងរឿងភាគ។
៤. Twice
សមាជិកក្រុមនារី Twice ចំនួន៣រូប Jihyo , Nayeon និង Jeong Yeon ធ្លាប់បានដើរបង្ហាញម៉ូតម្ដងដែរ ក្រោយមកពួកគេក៏បង្ហាញខ្លួននៅក្នុងក្រុម Kpop ជាតារាចម្រៀងដ៏មានទេពកោសល្យ។
ប្រភពពីkhmerload