គេនៅចាំបានថា តារាកំប្លែងលោក ភិច សែ ហៅ នាយ ចយ បានចូលរោងការ ជាមួយកូនក្រមុំឈ្មោះ ខ្វាន់ ឌី មកពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបូរីពិភពថ្មី សែនសុខ ដោយមានការចូលរួមពីសាច់ញាតិទាំងសងខាង។
ក្រោយរៀបការរួច នាយចយ និងភរិយា ក៏ទទួលបានកូនប្រុសម្នាក់ជាដំណក់ឈាមរួមគ្នា ដោយកើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ កូនប្រុសរបស់ពួកគេ មានឈ្មោះថា ភិច ណាឃីន ហើយគិតមកដល់ពេលនេះ មានអាយុជិត២ឆ្នាំហើយ។
មុននឹងរៀបការជាមួយគ្នារហូតដល់មានកូននេះ នាយចយ និងភរិយា បានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង១ឆ្នាំរួចមកហើយ។ បច្ចុប្បន្ន ពួកគេកំពុងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ តែរយៈពេលចុងក្រោយនេះ នាយចយ ត្រូវបំពេញការងារ ខានជួបមុខកូនរយៈពេល៣ខែហើយ ធ្វើឲ្យនាយនឹកកូនខ្លាំងណាស់។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ភរិយានាយចយ បានបង្ហោះវីដេអូ ប្ដីរបស់ខ្លួន និយាយទូរសព្ទជាមួយកូន អមដោយសារដ៏រំជួលចិត្តថា «គាត់មិនងាយនឹងស្រក់ទឹកភ្នែកទេ តែនេះគាត់ទ្រាំលែងបានហើយ🥲 នឹកកូន ចង់អោបថើបកូន តែបានត្រឹមសម្លឹងមើលកូនពីចម្ងាយ🥲ទ្រាំតិចទៅប្តី មិនយូរទេបងបានអោប ថើបកូនវិញហើយ🥲គ្រាន់ឃើញមុខប៉ាភ្លាម ហៅ ប៉ាៗផ្ទះ (ទះដៃអរស្មានប៉ាៗមកផ្ទះ) ខំធ្វើការណាប្តី I love you papa»។
តាមរយៈនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានលើកទឹកចិត្តនាយចយ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ«ម៉ា ណាឃីន» បានលើកឡើងថា «ស៊ួៗ កូនទ្រាំសិនទៅតែដល់ពេលវេលាគង់តែបានជួបក្នុងពេលខាងមុខនេះ។
ជីវិតតែងមានជួប មានឃ្លាត ចាកទី ជារឿងរបស់មនុស្សយើងគ្រប់ៗគ្នា។ សូម្បីតែម៉ែរាល់ថ្ងៃក៏មានពេលខ្លះយំនឹកកូនៗដែរ កុំថាកូនធំហើយម៉ែមិននឹក មិនគិតនោះ គ្រាន់តែមិននិយាយឲ្យកូនដឹង។»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖