ភ្នំពេញ ៖ “Are you ok?”ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅRemix ផុសលើTik Tokហើយទទួលបានគាំទ្រពីមហាជនជុំវិញពិភពលោក។
យ៉ាងណាមិញ ពេលនេះផលិតកម្មGalaxy Navatra ក៏បានទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដារក្នុងតម្លៃ១២០ ០០ដុល្លារធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះ និងជួយឪពុកម្តាយរួចផុតពីភាពក្រីក្រ។
បន្ទាប់ពីទទួលបានប្រាក់១២០០០ដុល្លារ លោកម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង ហើយប្រាប់ថា ខ្លួនមិននឹកស្មានថាមានឱកាសមានលទ្ធភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយ។ លោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅព្រមទាំងជូនឪពុកម្ដាយខ្លះហើយសល់មួយចំនួនទៀតទុកធ្វើដើមរកស៊ី។
បច្ចុប្បន្នផលិតកម្មGalaxy Navatraបានផលិត MV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺ ជាតារាចម្រៀងតែម្នាក់គត់ដែលច្រៀងបទ”Are yo u ok?”នេះ ប៉ុន្តែដោយសារតែការផលិតនោះមានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថាប្រាសចាកក្រមសីលធម៌។
ដោយសង្កេតឃើញមានការរិះគន់ ដូច្នេះភ្លាមៗនេះអ្នកឧក ញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិត កម្មឲ្យលុបចោលជាបន្ទាន់តែម្ដងដោយតម្រូវឲ្យកែសម្រួលថតឡើងសាជាថ្មី។
គិតមកដល់ពេលនេះបទ”are you ok?”ត្រូវបានអ្នកនិយមលេងTik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។
ជាមួយគ្នាននោះដែរ លោក ម៉ៅ វុធក៏បានថ្លែងអំណរគុណដល់អ្នកលេងTik Tokទាំងអស់ជុំវិញពិភព លោកដែលបានគាំទ្រពាក្យបទ”are you ok?” ហើយយកទៅCover រាំលេងយ៉ាងសប្បាយរីករាយធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕