បារាំង៖ ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ហើយ តារាចម្រៀងល្បីឈ្មោះមួយប្រចាំផលិតកម្ម រស្មីដងស្ទឹងសង្កែ ក្នុងជំនាន់ជាមួយ ឱក សុគន្ធ កញ្ញា លី អ៊ីវ៉ាធីណា សុគន្ធ និសា ពោលគឺអ្នកនាង ជិន សេរីយ៉ា ដែលគិតមកត្រឹមពេលនេះ អតីតតារាចម្រៀងរូបនេះ បានឃ្លាតឆ្ងាយពីវិថីសិល្បៈរាប់ឆ្នាំមកហើយ ប្រមាណជាជាង១០ ឆ្នាំហើយ។ ប្រាកដណាស់ មហាជនក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកដជាមានចម្ងល់ ថាតើ តារាចម្រៀងរូបនេះ នៅឯណា រស់នៅឯណា កំពុងប្រកបរបរធ្វើអី ដើម្បីចិញ្ចឹមជីវិត។
បើតាមព័ត៍មាន អ្នកនាង ជិន សេរីយ៉ា បានដើរចេញពីវិថីសិល្បៈ ហើយចាកឆ្ងាយពីប្រទេសកម្ពុជា ហើយកំពុងតែរស់នៅក្នុងប្រទេសបារាំងជាមួយស្វាមី ដែលក្នុងចំណោមនោះ តារាចម្រៀងរួមជំនាន់នាង នៅតែបន្តអាជីពសិល្បៈដដែល មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា និង កញ្ញា លី អ៊ីវ៉ាធីណា។
បើទោះបីជាចាកឆ្ងាយពីទឹកដីកម្ពុជា ហើយបញ្ចប់អាជីពជាតារាចម្រៀងក្តី តែតារាចម្រៀងរូបនេះ ទំនងជាកំពុងបង្ហាញវត្តមានបង្ហាញទេពកោសល្យរបស់នាង ម្តងម្កាលផងដែរ នៅក្នុងកម្មវិធី នៅក្នុងប្រទេសបារាំង។ សូមជម្រាបថា មកទល់ពេលនេះ អ្នកនាង ជិន សេរីយ៉ា រស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និងគ្រួសារ ក្នុងនោះ នាងមានកូនប្រុសបីនាក់ហើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖