កូរ៉េខាងត្បូង ៖ ខណៈដែលរឿង «Squid Game» នៅតែបន្តទទួលបានប្រជាប្រិយភាព ហើយតារាសម្តែងក៏ត្រូវបានគេចាត់ទុកថាជា តារាល្បីភ្លាមៗបន្ទាប់ពីរូបរាងរបស់ពួកគេ នៅក្នុងស៊េរីរឿង ព្រមទាំងរឿងរ៉ាវនៅពីក្រោយឆាក បានចាប់ផ្តើមលេចឡើងទាំងឆ្វេង និងស្តាំ ជាពិសេសការឡើងទម្ងន់របស់តារាសម្តែង Heo Sung Tae តែម្តង។
តារាសម្តែង Heo Sungtae ដែលដើរតួជាតួអាក្រក់ឈ្មោះ Jang Deok Su នៅក្នុងរឿងនេះ បានបង្ហាញពីប្រវត្តិនៅពីក្រោយការឡើងទម្ងន់ភ្លាមៗរបស់លោក នៅក្នុងបទសម្ភាសន៍វីដេអូមួយ Heo Sung Tae បានចែករំលែកថា លោកបានស្រកទម្ងន់សរុប ៧៣ គីឡូក្រាម អំឡុងការដាក់ឱ្យនៅដាច់ពីគេ នៃជំងឺកូវីដ១៩ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ នៅពេលដែលលោកត្រូវបានក្រុមការងារផលិតកម្មរឿង «Squid Game» ទាក់ទងទៅ។
ដោយសារជំងឺកូវីដ ១៩ ផលិតកម្មទាំងអស់របស់ខ្ញុំ ត្រូវបានពន្យារពេលកាលពីឆ្នាំមុន ក្នុងកំឡុងពេលនោះ ខ្ញុំស្រកបាន ៧៣ គីឡូក្រាម ខណៈពេលសំរាក ៥ ខែ ប៉ុន្តែក្រុមការងារផលិតរបស់Squid Game បានទាក់ទងមកខ្ញុំ ហើយសុំជួបជាមួយខ្ញុំ ខ្ញុំបានជួបជាមួយអ្នកដឹកនាំរឿង Hwang Dong Hyuk ហើយគាត់បានប្រាប់ខ្ញុំថា “ហេតុអ្វីបានជាអ្នកស្រកទម្ងន់ច្រើនម្ល៉េះ” គាត់បានចែករំលែកជាមួយខ្ញុំថា កាយសម្បទារបស់ Deok Su គឺជាផ្នែកមួយដ៏សំខាន់នៃចរិតរបស់គាត់ ហើយស្មារបស់ខ្ញុំតូចពេក។ ដូច្នេះដោយសារតែអញ្ចឹង ខ្ញុំត្រូវឡើងទម្ងន់ប្រហែល ១៥-១៧ គីឡូក្រាម ក្នុងរយៈពេលមួយខែកន្លះ នោះគឺជាទម្ងន់ច្រើនបំផុតដែលខ្ញុំទទួលបាន ក្នុងរយៈពេលខ្លីបែបនេះ។ – Heo Sungtae
ទោះយ៉ាងណាក៏ដោយ ខណៈដែលការយកចិត្តទុកដាក់របស់លោក ចំពោះផលិតកម្មត្រូវបានបង្ហាញយ៉ាងពេញលេញ តាមរយៈតួនាទីរបស់តារាសម្តែងរូបនេះ និងបានចែករំលែកថា ការឡើងទម្ងន់ភ្លាមៗនាំមកនូវផលវិបាកជាច្រើន ដល់សុខភាព។
ដោយសារតែខ្ញុំឡើងទម្ងន់ក្នុងរយៈពេលខ្លីបែបនេះ សុខភាពខ្ញុំកាន់តែអាក្រក់ទៅៗ គួរឱ្យកត់សម្គាល់ សាច់ដុំកំភួនជើងរបស់ខ្ញុំឈឺ ហើយជង្គង់របស់ខ្ញុំចាប់ផ្តើមឈឺដែរ សុខភាពរាងកាយរបស់ខ្ញុំជាទូទៅ បានក្លាយជាគួរឱ្យរន្ធត់ ខ្ញុំមិនមានបញ្ហាក្នុងការសម្រកទម្ងន់នោះទេ ប៉ុន្តែខ្ញុំគិតថាលើកក្រោយ បើខ្ញុំត្រូវផ្តល់តួនាទីដែលតម្រូវឱ្យខ្ញុំឡើងទម្ងន់ ខ្ញុំនឹងត្រូវគិតខ្លះ ខ្ញុំគិតថាវាពិបាកបីដង ក្នុងការឡើងទម្ងន់៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖