តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ បានបង្ហាញឲ្យដឹងថា ស្វាមី តារាស្រី Barbie Hsu លោក Wang Xiaofei បានវិលមកជួបជុំជាមួយនឹងប្រពន្ធនិងកូនរបស់ខ្លួននៅតៃប៉ិតៃវ៉ាន់ បន្ទាប់ពីបានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្វាមីរបស់តារាស្រីរូបនេះ មិនត្រឹមតែបានទៅកោះតៃវ៉ាន់ដើម្បីជួបជុំជាមួយគ្នាវិញទេ តែ លោកថែមទាំងបានទៅរៀបចំកម្មវិធីខួបកំណើតគម្រប់ ៤៥ ឆ្នាំរបស់នាង ទៀតផង ហើយនេះក៏ជាមូលហេតុមួយ ដែលលោក Wang Xiaofei បានត្រលប់មកតៃវ៉ាន់វិញ ចាប់តាំងពីខែកញ្ញា ដើម្បីអាចធ្វើពិធីខួបកំណើតជាមួយភរិយាបណ្ដូលចិត្ត នៅថ្ងៃទី ៦ ខែតុលា កន្លងទៅនេះ ។
មិនត្រឹមតែប៉ុណ្ណោះ ម្តាយរបស់ តារាស្រី Barbie Hsu ក៏បានធ្វើការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ហើយបានបង្ហាញថា នៅល្ងាចថ្ងៃនោះ លោក Wang Xiaofei ព្រមជាមួយប្រពន្ធនិងកូនពីរនាក់ ក៏ដូចជាសមាជិកគ្រួសារផ្សេងទៀត បានប្រារព្ធពិធីខួបកំណើតរបស់នាង នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃរបស់អ្នកទាំងពីរ ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖