រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងស្រី ចន ច័ន្ទលក្ខិណា មួយរយៈចុងក្រោយ រូបនាងហាក់ មិនសូវមមាញឹកខ្លាំង ក្នុងវិស័យសិល្បៈដូចពេលមុនៗឡើយ ដោយក្នុងនោះ គេឃើញ រូបនាងរវល់ស្ទើរដកខ្លួនមិនបាន ពីការរកស៊ីខាងក្រៅរបស់ខ្លួន យ៉ាងខ្លាំង។
ជាមួយគ្នានេះ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល តារាសម្តែងជើងចាស់រូបនេះ ប្រកាសបិទសម្អាង ដែលរូបនាង ធ្លាប់បានកសាងឡើងរាប់ឆ្នាំ តាំងពីចូលសិល្បៈ តែផ្ទុយទៅវិញ សុទ្ធៗបែរ ប្រកាសបិទចោលទាំងស្រុង មិនប្តូរទីតាំង ហើយក៏មិនបានផ្អាកបណ្តោះអាសន្នឡើយ។
យ៉ាងណាមិញ ក្រោយពេល ប្រកាសបិទសម្អាងមិនទាន់បានប៉ុន្មានសប្តាហ៍ផង តារាសម្តែងស្រីរូបនេះ ស្រាប់តែបង្ហាញមុខរបរថ្មីមួយ ដែលទីតាំងនៅអតីតសម្អាងរបស់ខ្លួន ដែលមុខរបរមួយនេះ សាមីខ្លួនបានប្រាប់ថា ជាការរកស៊ីលក់គុយទាវ ជាងនេះទៅទៀត ហាងមួយនេះ ក៏មានចុងភៅខ្មែរមកពីថៃ ជំនាញម្ហូបថៃ ផងដែរ។
ដោយក្នុងនោះ តារាស្រីរូបនេះ បានប្រាប់ឲ្យ បានដឹងយ៉ាងដូច្នេះថា ៖
គុយទាវ ច័ន្ទ ( គុយទាវទឹកខ្មៅ ) បើកឆាប់ៗនេះហើយបងប្អូន សូមជួយគាំទ្រផង ទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោមជិតអូតែលប្រេសុីដង់ ( អតីតហាង ចនច័ន្ទសាឡន )៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖