ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយព័ត៌មាន នៃរឿងរ៉ាវ នឹកស្មានមិនដល់ ដែលបុរសម្នាក់ឃើញម៉ាសុីនត្រជាក់ហៀរទឹកខំឡើងជូត បែជាឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
ជាក់ស្តែង ហេតុការណ៍រន្ធត់មួយនេះ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ២៤សេ ផ្លូវបេតុងលេខ២ បុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទៀតសោត សពជនរងគ្រោះមានឈ្មោះ យ៉ាន់ ប្រសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានប្រពន្ធ ជាបុគ្គលិកធនាគារជាមួយគ្នា រស់នៅផ្ទះកើតហេតុខាងលើ ។
នេះ បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ក្បាលម៉ាសុីនត្រជាក់ដែលចាប់បំពាក់នៅលើជាន់ទី១ ដាក់នៅយ៉ខាងមុខ មានហៀរទឹកកក្លាក់ មកលើឥដ្ឋ ឃើញដូច្នោះជនរងគ្រោះ ឡើងទៅជូត ដោយបាត់យូរពេកម្យ៉ាងដល់ម៉ោងហូបបាយផង ក្រុមគ្រួសារបាត់យូរពេកក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញដេកស្លាប់ទៅហើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖